ឧត្តមសេនីយ៍ផ្កាយបី ស រដ្ឋា ដឹកនាំកម្លាំងបង្ក្រាបទីតាំងខារ៉ាអូខេពាក់ព័ន្ធគ្រឿងញៀន «ជីនឌានហ្ស៊ីយី» ឃាត់មនុស្ស៨៧នាក់

ព្រះសីហនុ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ដព្រះសីហនុ បានបើកកិច្ចប្រតិបត្ដិការបង្ក្រាបនៅទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី»ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ពាក់ព័ន្ធករណីជួញដូររក្សាទុកសម្រួលឱ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់មនុស្ស៨៧នាក់( ស្រី៤៣នាក់) និងដកហូតថ្នាំញៀនព្រមទាំងវត្ថុតាងមួយចំនួនធំ។

យោងតាមរបាយការណ៍ របស់ស្នងការនគរបាលខេត្ដព្រះសីហនុ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថាដោយមានការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផែនសន្តិសុខផ្ទៃក្នុង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០១និង៤៥នាទី រំលងអាធ្រាត្រ បានឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយីម៉ៃទូ(KTV &BAR)» ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ពីបទរក្សាទុក សម្រួលឱ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀ.ន ឃាត់មនុស្ស៨៧នាក់ (ស្រី៤៣នាក់)។

បច្ចុប្បន្នសមត្ថកិច្ចសាកសួរ កសាងសំណុំរឿងបន្ត តាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *