អគ្គីភ័យឆេះផ្ទះថ្មក្រោមឈើលើចំនួន៥ខ្នងនៅខណ្ឌទួលគោក

ភ្នំពេញ: ផ្ទះប្រភេទថ្មក្រោមឈើលើ ចំនួន៥ខ្នងត្រូវបានអគ្គីភ័យឆាបឆេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី កាលពីវេលាម៉ោង ១៦និង១០នាទី ថ្ងៃពុធ ទី ៦ មីនា ២០២៤ ស្ថិតនៅចំណុច សហគមន៍មិត្តភាព ផ្លូវលេខ២២៧ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមរបាយការណ៍សមត្ថកិច្ចបានដឹងថា ម្ចាស់ទីតាំង កុល វ៉ា ភេទ ប្រុស អាយុ ៥៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សារដែក។ ផ្ទះទាំង៥ខ្នង នោះ ឆេះផ្ទះឈើលើថ្មក្រោមចំនួន ០១ខ្នង ហើយឆេះរាលដាលដល់ផ្ទះឈើលើថ្មក្រោមចំនួន ០២ខ្នងអស់ទាំងស្រុង រួមទាំងឆេះផ្ទះ ០១ខ្នងខូចខាតអស់៧០% និងឆេះផ្ទះ ០១ខ្នងទៀតខូចខាតអស់៣០%។

ប្រើប្រាស់ទឹករថយន្ត ការិ.​អគ្គិភ័យ​ ចំនួន ២៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២៣ឡាន ស្មើរនឹង ៩២ម៉ែត្រគូប ។ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៣គ្រឿងប្រើប្រាស់អស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០៣គ្រឿងប្រើប្រាស់អស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រូប រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប រថយន្យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។

អគ្គីភ័យខាងលើ បានពន្លត់ចប់ នៅវេលាម៉ោង ១៧និង១៥នាទី ល្ងាចថ្ងៃដដែល ។ដោយ គឹមសុខ០៣

Leave a Reply

Your email address will not be published. Required fields are marked *