ឆេះរថយន្តម៉ាក LEXUS RX 300 មួយគ្រឿងខណៈបើកឡើងស្ពានអាកាសផ្សារដីហុយ សែនសុខ

ភ្នំពេញ : រថយន្តម៉ាកម៉ាក​ LEXUS RX300មួយគ្រឿងបានបើកឡើងស្ពានអាកាសផ្សារដីហុយ សង្ស័យឆ្លងចរន្តភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលអោយរងការខួចខាតទាំងស្រុងនិងបង្កអោយកកស្ទះចរាចណ៍មហាវិថីសហពន្ធរុស្សីយ៉ាងខ្លាំង។

ហេហេតុការណ៍នេះបានកើតឡើង កាលពី​រ​វេលា​ម៉ោង​១០និង១០នាទី​ ថ្ងៃទី០៨មិនាឆ្នាំ២០២៤​ នៅចំនុច​ លេីស្ពានអាកាស​ ផ្សារដីហុយ​ ក្នុងភូមិ​ទឹកថ្លា​  សង្កាត់​ទឹក​ថ្លា​ សែនសុខ​ រាជធានីភ្នំពេញ។
រថយន្តដែលត្រូវភ្លើងឆេះម៉ាក​ LEXUS RX300ពណ៌ ខ្មៅ​ ពាកពាក់ស្លាកលេភ្នំពេញ 2 O. 2319 ដែលមានម្ចាស់ ឈ្មោះ​  ឌិន​ គន្ធា​ ភេទ​ប្រុស​ អាយុ​ ៣៨ឆ្នំា​ មុខរបរ​លក់ដូរ​ ស្នាក់នៅ​សង្កាត់​ ស្ទឹង​មានជ័យ​ ខណ្ឌ​មានជ័យ​ ។

តាមសាក្សីបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តជិះគ្នា២នាក់ប្តីប្រពន្ធធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចឆ្លងស្ពានអាកាសផ្សារដីហុយ។នៅពេលឡើងបានបន្តិចស្រាប់តែផ្សែងហុយចេញពីម៉ាស៊ិនរថយន្តនិងមានអណ្តាតភ្លើងឆាបឆេះ។ភ្លាមៗគេឃើញ២នាក់ប្តីប្រពន្ធបានចុះពីលើរថយន្តហើយបុរសជាប្តីបានយកបំពង់បាញ់ពន្លត់តែពុំអាចទប់ស្កាត់បានហើយភ្លើងឆេះយ៉ាងសន្ធោសន្ធៅនិងបង្កអោយកកស្ទះចរាចរណ៍យ៉ាងខ្លាំង។នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យរបស់​ស្នងការ​នគរបាលរាជធានីភ្នំពេញ​ ចំនួន២គ្រឿង​ បានទៅអន្តាគមន៍ហើយភ្លើង បាន​រលត់ទៅវិញ​ នៅវេលាម៉ោង​ ១០នឹង៣០នាទី​ ។

ទាក់ទិនមូលហេតុពុំទាន់ដឹងនៅឡើយ។ទោះបីជាងយ៉ាងណាគេមានការសង្ស័យថាបណ្តាលមកពីឆ្លងចរន្តភ្លើង។គួរបញ្ជាក់ថារថយន្តនោះបានប្រើហ្គាសដែលអ្នកខ្លះសង្ស័យធ្លាយហ្គាស។បន្ទាប់ពីកើតហេតុម្ចាស់ក៍បានចាត់ចែងស្ទួចយករថយន្តនោះចេញដើម្បីសម្រួលចរាចរណ៍ឡើងវិញ។96

Leave a Reply

Your email address will not be published. Required fields are marked *