បែកធ្លាយ ! មន្ត្រីបរិស្ថានម្នាក់សង្ស័យស្រវឹង បើករថយន្ត ស្លាកលេខរដ្ឋបង្កគ្រោះថ្នាក់ចរាចរណ៍

រតនគិរី ៖ ព័ត៌មានទើបបែកធ្លាយពីប្រភពបានឱ្យដឹងថា មន្ត្រីបរិស្ថានម្នាក់សង្ស័យស្រវឹងស្រា បើរថយន្តរដ្ឋ ទៅបុកគោយន្តកែឆ្នៃ ពេញទំហឹង កាលពីវេលាម៉ោងប្រហែល៩និង៣០នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២៤ ស្ថិតនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ 

ប្រភពបានឱ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ថង សុខុន មានឋានៈ អនុប្រធានស្នាក់ការ បរិស្ថាន  គ្រប់គ្រង ០៣ស្រុក ទី១ ស្រុកវើនសៃ ទី២. ស្រុកតាវែង និងទី៣ ស្រុកអណ្តូងមាស បើកបររថយន្ត ម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ រដ្ឋ19 .2-22 68 ពណ៌ខៀវស្លែ ។ 

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុច មុខឃ្លាំងទិញគ្រាប់ស្វាយចន្ទី ក៏បានរេចង្កូតទៅបុកគោយន្តកែឆ្នៃ១គ្រឿង ពេញទំហឹង ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា ពីលិចទៅកើត បណ្ដាលឱ្យខ្ទេចទាំងសងខាង ។ 

ប្រភពបន្តថា ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក ត្រូវបានគ្នីគ្នាមកដឹកតាមម៉ូតូ យកចេញទៅបាត់ រួចមួយសន្ទុះមក គេក៏បានឃើញលោក មូរ សំវាំង ជាប្រធានស្នាក់ការគ្រប់គ្រងបីស្រុក មកធ្វើការសម្របសម្រួលជាមួយម្ចាស់គោយន្ត ដើម្បីបញ្ចប់រឿង ។  ដោយ ៖ ចាប សំអាន

Leave a Reply

Your email address will not be published. Required fields are marked *