កម្លាំងអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកលុយក្រុមហ៊ុនរាប់ម៉ឺនដុល្លារ ឡើងតុលាការ

បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជូនជនសង្ស័យម្នាក់ក្នុងករណីរំលោភលើទំនុកចិត្ត (ឆបោកលុយក្រុមហ៊ុនរាប់ម៉ឺនដុល្លារ)ឡើងតុលាការផ្តន្ទាទោសតាមច្បាប់។

លោកវរសេនីយ៍ឯក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា លោកបានទទួលញត្តិពីជនរងគ្រោះឈ្មោះ ប៊ុន សុភាព ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អំពីករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តដោយឈ្មោះ ឈុន ស៊ីណា ភេទប្រុស អាយុ៣៦ ឆ្នាំ ទីលំនៅភូមិភ្នំមេមាន់ ឃុំជំនាប់ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បើតាមការរៀបរាប់ដើម លោកជាម្ចាស់ក្រុមហ៊ុនលក់គ្រឿងសំណង់គ្រប់ប្រភេទក្នុងក្រុងប៉ោយប៉ែត ហើយលោកបានជួលលោក ជុន ស៊ីណា ឲ្យធ្វើការជំនួសលោក។ បុគ្គលិកផ្នែកទីផ្សារ និងបានចែកចាយគ្រឿងសំណង់ក្នុងខេត្តចំនួន៤ហើយរាល់ពេលដែលលោក ជុន ស៊ីណា យកគ្រឿងសំណង់ទៅតំណាងខេត្តទាំង ៤ ។

លោក ជុន ស៊ីណា បានរាយការណ៍ថា អាជីវករលក់គ្រឿងសំណង់បានជំពាក់លុយជាបន្តបន្ទាប់ រហូតជំពាក់បំណុលឈ្មួញកើនឡើង ទើបលោកមានការសង្ស័យ ដាក់បុគ្គលិកផ្សេងទៀតក្រោមឈ្មោះ ជុន ស៊ីណា ទៅទារលុយតាមខេត្ត ប៉ុន្តែ ជុន ស៊ីណា ផ្ទេរបុគ្គលិកទៅកន្លែងផ្សេង ។ លុះក្រោយមកដល់លោក សុំឲ្យកូនប្រុសស៊ើបអង្កេតលើឈ្មួញលក់គ្រឿងសំណង់ខេត្ត ដែលជំពាក់ថ្លៃគ្រឿងសំណង់ ជាមួយ ជុន ស៊ីណា ម្តងទៀត ទើបទទួលបានព័ត៌មានពិត។

កូនប្រុសថៅកែបានលើកឡើងថា លុយដែលអាជីវករលក់គ្រឿងសំណង់ក្នុងខេត្តទាំង៤ បង់ឱ្យ ជុន ស៊ីណា រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ចំណែកជុន ស៊ីណា បានសារភាពប្រាប់ថា លុយដែលអតិថិជនបង់ថ្លៃគ្រឿងសំណង់នោះអស់ប្រហែល១០ម៉ឺនដុល្លារ (ដប់ម៉ឺនដុល្លារ) រហូតដល់ខែកុម្ភៈឆ្នាំ២០២៤។ ជុន ស៊ីណា បានផ្តល់លុយដល់ខ្លួនគាត់ចំនួន៥,០០០ ដុល្លារ (ប្រាំពាន់ដុល្លារ) បន្ទាប់ពីមកប្រើកូនប្រុសឱ្យចុះឈ្មោះអតិថិជនទាំងអស់ ទើបដឹងថា ជុន សេណាបានប្រើប្រាស់លុយក្រុមហ៊ុនតាំងពីឆ្នាំ២០១៥ រហូតដល់ដើមឆ្នាំ២០២៤ សរុបចំនួន ៣៥៣.៧៨១ ដុល្លារ (បីសែនប្រាំពាន់ប្រាំពីររយហុកសិបមួយដុល្លារ)។

នាយឧត្តមសេនីយ៍ ត្រយ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានពាក្យសុំ និងទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ត្រយ ប៊ុនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងសម្របសម្រួលនីតិវិធីពី ឯកឧត្តម លោក កែត វណ្ណារ៉េត មន្ត្រីទី១ នៃខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនាំខ្លួនលោក ជុន ស៊ីណា មកកាន់មូលដ្ឋានកងរាជអាវុធហត្ថ ដើម្បីសាកសួរ។ 

ក្រោយការសួរនាំ ជនសង្ស័យឈ្មោះ ឈុន ស៊ីណា បានសារភាពថា ខ្លួនពិតជាបានកេងប្រវ័ញ្ចយកលុយពីអតិថិជនលក់គ្រឿងសំណង់ក្នុងខេត្ត ដើម្បីបើកហាងលក់គ្រឿងសំណង់ផ្ទាល់ខ្លួន និងទិញរថយន្ត គ្រឿងចក្រ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ តាមការអង្វររបស់ជនរងគ្រោះ និងយោងតាមចម្លើយសារភាពរបស់ជនសង្ស័យកម្លាំងជំនាញអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿង បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលបន្ទុកស៊ើបអង្កេត និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ជនសង្ស័យឈ្មោះជុន ស៊ីណា រួមនឹងសម្ភារផ្ទាល់ខ្លួន ដែលកម្លាំងអាវុធហត្ថ ដកហូតបាន ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនមកសាលា ដំបូងខេត្ត ដោយ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ហើយបញ្ជូនឡើងតុលាការនាព្រឹកថ្ងៃអង្គារ ទី១២មីនាឆ្នាំ២០២៤នេះ៕(ដោយ ៖SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *