ដុតសំរាមបង្កជាអគ្គីភ័យ ឆេះផ្ទះ២ខ្នង ជាប់ផ្លូវរថភ្លើង នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

ភ្នំពេញ ៖ មានករណីអគ្គិភ័យ កើតឡើងនៅចំណុចជាប់ផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលាម៉ោង​ ០១និង២០នាទីយប់ ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយមូលហេតុដុតសំរាមបង្រជាអគ្គីភ័យ ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះទី១-ឈ្មោះ អ៊ុក ចាន់ថន ភេទ ប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី និងទី២-ឈ្មោះ ជុំ ញៀនពិសិដ្ឋ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី។ ផ្ទះដែលឆេះសង់អំពីឈើសិ៍ង្កសីទំហំ ០៨ម៉ែត្រគុណនឹង១៥ម៉ែត្រ ឆេះផ្ទះឈើសឺង្កសីចំនួន០២ខ្នងអស់ទាំងស្រុង។

ភ្លាមៗនោះរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន ១៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៥ឡាន និង រថយន្តជំនួយ៤គ្រឿងប្រើទឹកអស់៤ឡាន ហើយពន្លត់ចប់​នៅម៉ោង ២នឹង៣០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ ៖ គាសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *