កំពុងបើកបររថយន្តតាមផ្លូវសុខៗ ស្រាប់តែឆ្លងភ្លើងឆេះឈុលអស់នៅសល់តែគ្រោងឆ្អឹង

បាត់ដំបង​ ៖ រថយន្តឈ្នួលមួយគ្រឿង ខណៈកំពុងបើកបរតាមផ្លូវសុខៗ ស្រាប់តែឆ្លងភ្លើងឆេះឈុលអស់នៅសល់តែគ្រោងឆ្អឹង កើតឡើងកាលពីថ្ងៃ ពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១២ថ្ងៃត្រង់ នៅត្រង់ចំណុចផ្លូវវាងក្រុងជិតទីតាំងផ្សារគ្លូប៊ល ហៅស៍ ភូមិអង់ សង្កាត់ អូរចារ ក្រុងបាត់ដំបង  ខេត្តបាត់ដំបង ។

សមត្ថកិច្ចនិយាយថា រថយន្តដែលឆេះម៉ាកស្តារិច ពណ៌​ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6970 ដែលជាអ្នកបើកបរ បានរត់ចោលរថយន្តបាត់ ។ សមត្ថកិច្ចបញ្ជាក់ថា រថយន្តឆេះបណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនីប្រព័ន្ធភ្លើងក្នុងរថយន្ត​បណ្តាល​ឱ្យ​ឆាប​ឆេះ​តែម្តង​។

កងកម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ ពុំបានចេញរថយន្តពន្លត់អគ្គិភ័យជួយ​សង្គ្រោះ​ទេដោយមានរថយន្តរបស់ស្ថានីយប្រេងឥន្ធនៈតេលាចេញជួយ​អន្តរាគមន៍​ពន្លត់។ ទោះជាខំជួយពន្លត់យ៉ាងណាក៏ដោយរថយន្តបានឆេះអស់សល់តែគ្រោងឆ្អឹង តែមិនបានឆេះរាលដាល់ដល់លំនៅដ្ឋានរបស់ពលរដ្ឋនោះឡើយ៕(ដោយ ៖ គាសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *