តារាក្នុងរឿង Squid Game អាយុ ៧៩ ឆ្នាំ ត្រូវបានផ្តន្ទាទោសពីបទបៀនបៀនកេរភេទលើតារាសម្តែងរួម

បរទេស ៖ តុលាការក្នុងស្រុកបាននិយាយកាលពីថ្ងៃសុក្រទី ១៥ មីនាថា តារាសម្តែងរឿង Squid Game របស់កូរ៉េខាងត្បូង លោក O Yeong-su ត្រូវបានរកឃើញថាមានពិរុទ្ធពីបទបៀតបៀនកេរភេទ បន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ពីបទបៀតបៀននារីម្នាក់កាលពីឆ្នាំ ២០១៧។

បុរសអាយុ ៧៩ ឆ្នាំក្នុងឆ្នាំ ២០២២ បានក្លាយជាជនជាតិកូរ៉េខាងត្បូងដំបូងគេដែលឈ្នះពានរង្វាន់ Golden Globe សម្រាប់តួសម្តែងរងល្អដាច់គេសម្រាប់ការសម្តែងរបស់គាត់ក្នុងនាមជាបុរសចំណាស់ងាយរងគ្រោះនៅក្នុងខ្សែភាពយន្តបែបរន្ធត់របស់ Netflix ។

តារាសម្តែងរូបនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ខែដោយព្យួររយៈពេល ២ ឆ្នាំ ។ នេះបើយោងតាមតុលាការក្រុង Suwon ។តុលាការបានបន្ថែមថា គាត់ក៏ត្រូវបានបញ្ជាឱ្យបញ្ចប់ថ្នាក់រៀនចំនួន ៤០ ម៉ោង ស្តីពីអំពើហិង្សាផ្លូវភេទផងដែរ។

ចៅក្រម Jeong Yeon-ju បាននិយាយថា កំណត់ត្រាផ្ទាល់ខ្លួនរបស់ជនរងគ្រោះនៃការបំពាន និងការអះអាងរបស់នាងគឺ «ជាប់លាប់ … និងហាក់ដូចជាសេចក្តីថ្លែងការណ៍មិនអាចត្រូវបានធ្វើឡើងដោយគ្មានបទពិសោធន៍ជួបរឿងពិតនោះឡើយ»។

ខណៈ​លោក​កំពុង​ចាក​ចេញ​ពី​តុលាការ លោក O Yeong-su បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា «លោក​គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​នេះ។ គាត់​មាន​ពេល​ប្រាំពីរ​ថ្ងៃ​ដើម្បី​ប្តឹង​ឧទ្ធរណ៍ បើមិនចឹងទេសាលក្រម​នឹង​ត្រូវ​តម្កល់ទុក»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *