នគរបាលព្រហ្មទណ្ឌ ឃាត់ក្រុមក្មេងទំនើងរហ័សនាម «RSK» ៤នាក់

ភ្នំពេញ ៖ ក្រុមក្មេងទំនើងរហ័សនាម «RSK» ដែលដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ នៅខណ្ឌបឹងកេងកង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជនដៃដល់៤នាក់ រួចបញ្ជូនទៅតុលាការនាថ្ងៃទី១៦មីនាឆ្នាំ២០២៤។

នគរបាលនិយាយថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែង ជួប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន ព្រមទាំងដឹកនាំប្រតិបត្តិការដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ទោ ឃុត ជីវុឌ្ឍ នាយរងការិយាល័យ។

នគរបាលបន្តថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤​ ត្រង់ចំណុចមុខវត្តលង្ការ មហាវិថីព្រះសីហនុលេខ២៧៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ និងមានការចូលរួមពីនគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យ៤នាក់។

នគរបាលបន្តថា ជនសង្ស័យ៤នាក់រួមមាន ទី​១-ឈ្មោះ សាខន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ,២-ឈ្មោះ​ ឌឿ​ តុលា​ ភេទប្រុស​ អាយុ១៧ឆ្នាំ​,៣-ឈ្មោះ​ ស៊ុត រ៉ានុត ភេទប្រុស អាយុ១៨ឆ្នាំនិង៤-ឈ្មោះ​ ឡី លឿន ភេទប្រុស អាយុ៣០ឆ្នាំ។

សម្ភារនិងវត្ថុតាងដកហូតរួមមាន​ ១-ម៉ូតូម៉ាក SUZUKI Nex2 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KJ-9311,២-ម៉ូតូម៉ាក​ HONDA PCX ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HI-7975,៣-ទូរស័ព្ទដៃចំនួន ៤គ្រឿង,៤-ដាវវែង​ ចំនួន០៣ដេីម​ ,៥-កាំបិត​ផ្គាក់​ ចំនួន​០២ដេីម,៦-កាំបិតបុ័ងតោ​ ចំនួន០២ដេីម,៧-កាំបិតចិតបន្លែ​ ចំនួន០១ដេីម,៨- សោមួយចំនួន ,៩-សោម៉ូតូ​ ចំនួន០២គ្រាប់,១០-ដុំថ្ម​ មួយចំនួន,១១-ស្លាកលេខម៉ូតូ​ ០២សន្លឹក​ (កណ្ដាល​ 1R-1273) (កណ្ដាល​ 1N-3746)និង១២-សំបកគ្រាប់កាំភ្លេីង​ ចំនួន០១គ្រាប់។ 

បច្ចុប្បន្ន​ជនសង្ស័យបានសាកសួរ​ និងកសាង​សំណុំរឿង​ចាត់ការបន្តទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី​នាថ្ងៃទី១៦មីនាឆ្នាំ២០២៤៕(ដោយ ៖ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *