សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា រំពឹងថា កម្ពុជាយើងអាចមានឈ្មោះនៅលើឆាកអន្តរជាតិ

ភ្នំពេញ ៖ លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្តីទីសមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លើកឡើងក្នុងកម្មវិធី ជំនួបព្រឹត្តិការណ៍នារីឯក នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៤ថា តាមរយៈការឆ្លងកាត់នូវព្រឹត្តិការណ៍នារីឯកលើកទី១ ឆ្នាំ២០២៤ នឹងធ្វើឲ្យមានភាពលេចធ្លោ នៃព្រឹត្តិការណ៍ដែលបានរៀបចំឡើងដោយសមាគមឲ្យកាន់តែរស់រវើក ក្នុងនោះសមាគមពាណិជ្ជករគ្រឿង អលង្ការ និងត្បូងមានតម្លៃកម្ពុជា នឹងមានផែនការរៀបចំពិព័រណ៍គ្រឿងអលង្ការកម្ពុជា-អន្តរជាតិ លើកទី ១៥ ឆ្នាំ២០២៤ នៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែ មីនា ខាងមុខនេះ, ដូច្នេះក្នុងព្រឹត្តិការណ៍នៃការជ្រើសរើស និងជំនួបរវាងនារីឯកនាពេលនេះ គឺជាពេលវេលាមួយ សម្រាប់ត្រៀមក្នុងការសម្រិតសម្រាំងយកនារី សម្រាប់នារីឯកដែលមានសមត្ថភាព អាចបន្តទៅក្នុងកម្មវិធីបន្ទាប់ទៀត។

 លោកបណ្ឌិត រំពឹងថា សកម្មភាកម្មវិធីនេះ នឹងធ្វើឲ្យកម្ពុជាយើងអាចមានឈ្មោះនៅលើឆាកអន្តរជាតិ ពីព្រោះថា សមាគម មានបណ្តាញដៃគូថ្នាក់តំបន់ ទាំងនៅក្នុងអាស៊ាន និងពិភពលោកគ្រប់ទិសទី។ ដូច្នេះរាល់អ្វីដែលជាផលិតផល ឬសកម្មភាពរបស់ សមាគម តាមរយៈការផ្សព្វផ្សាយ ដែលមានការសហការជាមួយបណ្តាដៃគូខាងក្រៅ ដើម្បីជំរុញដល់កិច្ចការងារវិស័យគ្រឿងអលង្ការថ្នាក់ជាតិ និងអន្តរជាតិ ចូលរួមឲ្យបានសកម្ម, រាល់បេក្ខនារី ដែលបានដាក់ពាក្យចូលរួមក្នុងការជ្រើសរើសនារីឯកក្នុងពេលនេះ ម្នាក់ៗ នឹងអាចមានឱកាស និងអនាគតល្អផងដែរ។

ក្នុងនោះពិធីនោះដែរ កញ្ញា មាន សូនីតា ដែលជាគណៈកម្មការនារីឯក ក្នុងការសម្រេចជ្រើសរើសបេក្ខនារីចំនួន ១០០ នាក់ ដើម្បីចូលរួមក្នុងកម្មវិធីសម្ពោធព្រឹត្តិការណ៍នារីឯកលើកទី ១ ឆ្នាំ២០២៤ នៅថ្ងៃទី ២៣ មីនា ខាងមុខនេះ លើកឡើងថា ចំពោះការ ចាប់ផ្តើមជំនួបនាពេលនេះ គឺជាការប្រកួតដំបូងមួយរបស់បេក្ខនារីទាំងអស់ ក្នុងការចម្រាញ់និងសម្រេចជ្រើសរើសបេក្ខនារីចំនួន ១០០ នាក់ដំបូង ដើម្បីបន្តដំណើរទៅកាន់ការប្រកួតដ៏ស្វិតស្វាញនាពេលខាងមុខនេះ, កញ្ញាសង្ឃឹមថា បេក្ខនារីទាំងអស់ ត្រូវតែខិតខំប្រឹង ដើម្បីបង្ហាញនូវសមត្ថភាព, ទេពកោសល្យ និងរូបសម្រស់របស់ខ្លួននៅក្នុងរាត្រីនេះ ឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ក្នុងនោះបេក្ខនារី ដែលបានទៅកាន់វគ្គបន្តនៅពេលនេះ មានមោទនភាពនៅលើលទ្ធផលដែលខ្លួនឯងបានសម្តែង ក្នុងនោះអ្នកដែលអាចក្លាយ ទៅជា ម្ចាស់ជ័យលាភី នឹងក្លាយទៅជាអ្នកដែលតំណាងឲ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិផងដែរ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *