ឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋ ៣ខ្នង នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ទាំងយប់

ភ្នំពេញ ៖ មានករណីអគ្គីភ័យឆេះផ្ទះពលរដ្ឋ១ខ្នង និងឆេះរាលដាលផ្ទះអ្នកជិតខាង២ គ្រួសារ កើតឡើងនៅចំណុចផ្ទះលេខ៤២ ផ្លូវលេខ១៩ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នាវេលាម៉ោង​ ១០យប់ ថ្ងៃអាទឹត្យ ទី១៧ ខែមីនាឆ្នាំ២០២៤ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះសុខ បូរិន ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំបុ័ង  ។ ប្រភេទសំណង់ដែលឆេះសង់អំពីថ្មបេតុង លើឈើ មានទំហំ ០៨ម៉ែត្រ គុណនឹង០៨ម៉ែត្រ ឆេះឈើប្រក់ស័ង្កសីអស់ទាំងស្រុងហើយរាលដាលដល់ផ្ទះអ្នកជឹតខាងចំនួន២គ្រួសារមានសណ្ឋាគារបែកបញ្ចក់មួយចំនួនហើយនឹងផ្ទះជាន់លើប្រហែល២០ភាគរយ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន ១១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១ឡាន និង រថយន្តជំនួយអន្តរាគមន៍៤គ្រឿង ហើយពន្លត់ចប់​នៅម៉ោង ១០និង៣០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ ៖ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *