មនុស្សពីរនាក់​បាត់បង់ជីវិត និងងាប់សត្វគោមួយក្បាល​ ដោយសារបើកម៉ូតូបុកគោនៅលើផ្លូវជាតិលេខ៤

កំពង់ស្ពឺ ៖ មានករណីគ្រោះថ្នាក់ចរា​ចរ​ណ៍ នៅ​លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ​៤៦-៤៧ ស្ថិតនៅភូមិសំណង់សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ម៉ូតូបើកបុកសត្វគោលើផ្លូវ បណ្តាលឱ្យមនុស្ស២នាក់បាត់បង់ជីវិតនិងសត្វគោមួយក្បាលងាប់ កើតឡើងនាវេលាម៉ោង១២និង៤០នាទី រំលងអធ្រា្រតឈានចូលថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤។

សមត្ថកិច្ចនិយាយថា ភាគីម៉ូតូ០១គ្រឿងម៉ាកយ៉ាន់ម៉ាហាអុិច-អរ (XR) ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ​1X​Q​-5354បើកបរពីទិសខាងកើត ទៅទិសខាងលិច​ អ្នកបើកបរឈ្មោះ​ សឿង វើន ភេទប្រុស អាយុ២៧ឆ្នាំ​ អ្នករួមដំណើរ​ឈ្មោះ​ ឡាំ បូរាណ ភេទប្រុស​ អាយុ​២​៥ឆ្នាំ រស់នៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច  ខេត្តកំពង់ស្ពឺ បើកម៉ូតូដល់ចំណុចខាងលើ បានបុកស​ត្វគោ​ញី​មួយក្បាល​ដេីរឆ្លងផ្លូវ​ បណ្តាលឲ្យគ្រោះថ្នាក់​ស្លាប់មនុស្ស០២នាក់នៅហ្នឹងកន្លែង​ ,ឯ​សត្វគោក៏ងាប់នៅកន្លែងកេីតហេតុ​ ដូចគ្នា ។

តាមព័ត៌មាន​ពីមន្រ្ដីនគរបាលមូលដ្ឋាន​ ថា បច្ចុប្បន្ន​ពល​រដ្ឋ​ជាម្ចាស់​សត្វ​ចិញ្ចឹម​នៅតែបន្ដលែងសត្វមិនទទួ​លខុ​សត្រូវនិងតែងតែបង្កបញ្ហាគ្រោះថ្នាក់ផ្សេងៗញឹក​ញា​ប់​ពេលខ្លះខូចខាតស​ម្ភារៈ​ ទោះបីជា​អាជ្ញាធរមូលដ្ឋាន​បានផ្សព្វផ្សាយអំពី​បញ្ហានេះក៏នៅតែបន្ដកេីតមាន​។ ជាក់​ស្តែង​ថៃ្ង​នេះបណ្ដាល​ឲ្យមា​នការបាត់បង់អាយុជីវិតម​នុ​ស្ស​២នាក់​ ​សម​ត្ថកិច្ច​បានស្រាវជ្រាវ​កំណត់​ម្ចា​ស់​សត្វ​ចិញ្ចឹម​ ដេីម្បី​ទទួ​ល​ខុសត្រូវ​ចំពោះ​ផ្លូវច្បាប់​។

សមត្ថកិច្ចបានសំណូមពរ​ ដល់ពលរដ្ឋ​ដែលជាម្ចាស់សត្វចិញ្ចឹមនានាដែលកំពុងតែមានការចិញ្ចឹមសូមមេត្ដាយកចិត្ដទុកដាក់និងអនុវត្ត​តាមការណែនាំ​និងគោរពច្បាប់​ ៕

Leave a Reply

Your email address will not be published. Required fields are marked *