នគរបាលស្រុកកៀនស្វាយ ចុះបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូបាន៣នាក់

កណ្តាល ៖ កម្លាំងនគរបាលស្រុកកៀនស្វាយ បានចុះបង្ក្រាបករណីបង្ហោះម៉ូតូ បង្កឡើងដោយក្មេងទំនើង៧នាក់ ឃាត់បាន៣នាក់ នៅចំណុច ភូមិសំរោងក្អែរ  ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៦ មីនាឆ្នាំ២០២៤។

សមត្ថកិច្ចនិយាយថា មុខសញ្ញាក្មេងទំនើងមាន០៧នាក់ ឃាត់បាន០៣នាក់ និងគេចខ្លួន០៤នាក់រួមមាន ១-ឈ្មោះសួនច័ន្ទមុនីវីរះ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំ  ស្រុកកៀនស្វាយ ជាអ្នកអង្គុយពីក្រោយ(ឃាត់ខ្លួន), ២-ឈ្មោះហេង សុបញ្ញា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកឡានទឹកដី មានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ជាអ្នកបង្ហោះម៉ូតូ(ឃាត់ខ្លួន)និង ៣-ឈ្មោះសើម បញ្ញា  ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកឡានដឹកដី មានទីលំនៅភូមិសំរោងក្អែ ឃុំសំរោងធំស្រុកកៀនស្វាយ ជាអ្នកបង្ហោះ story ក្នុងfacebook(ឃាត់ខ្លួន)។

បច្ចុប្បន្នក្មេងទំនើងទាំង០៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកក្មេងទំនើងចំនួន០៤នាក់ទៀតដែលគេចខ្លួន កម្លាំងកំពុងបន្តស្រាវជ្រាវ កំណត់មុខសញ្ញាដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ ៕(ដោយ ៖ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *