ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះមន្ត្រីរាជការម្នាក់​ ទាំងកណ្តាលអធ្រាត្រ

ភ្នំពេញ​ ៖​ មានករណីគ្រោះអគ្គីភ័យកើតឡើងនៅចំណុចបុរីឡាយគង់ ផ្លូវលេខ១៦ ផ្ទះ២០Eo ភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ​នាវេលាម៉ោង​ ១និង៣០នាទីអធ្រា្រត ថ្ងៃអាទិត្យ​ ទី២៤ខែមីនាឆ្នាំ២០២៤ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា​ ម្ចាស់ផ្ទះឈ្មោះ ហ៊ូល ចន្តដារ៉ុង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរមន្រី្តរាជការ។ ប្រភេទសំណង់ដែលឆេះជាផ្ទះលែ្វង(ថ្មបេងតុង) មានទំហំ ០៤ម៉ែត្រគុណនឹង១៦ម៉ែត្រ​ បណ្តាលឱ្យឆេះសម្ភារផ្ទះបាយប្រើប្រាស់ប្រចាំថៃ្ង អស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឬរងគ្រោះថ្នាក់ដល់មនុស្សឡើយ ។

-ភ្លាមៗនោះរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ហេីយពន្លត់ចប់​នៅម៉ោង២នឹង២៥នាទីអាធ្រាត នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *