ឆ្លងចរន្តអគ្គិសនី​ ឆេះផ្ទះល្វែងនៅបុរីប៉េងហួត ភូមិក្ដីតាកុយ

ភ្នំពេញ​ ៖​ មានករណីគ្រោះអគ្គីភ័យ​ កេីតឡេីងនៅផ្ទះលេខ66 ផ្លូវC-០១ បុរីប៉េងហួត ភូមិក្ដីតាកុយ សង្កាត់វាលស្បូវខណ្ឌច្បារអំពៅ​ កាលពីថ្ងៃទី២៤មីនាឆ្នាំ២០២៤​វេលាម៉ោង៥ល្ងាច​ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី។

សមត្ថកិច្ចនិយាយថា​ ម្ចាស់ផ្ទះឈ្មោះជិន ស្រីណា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។​ ប្រភេទសំណង់ដែលឆេះជាផ្ទះល្វែងកម្ពស់០៣ជាន់ មានទំហំ ០៤ម៉ែត្រគុណនឹង១២ម៉ែត្រ (ឆេះបន្ទប់ខាងក្រោយជាន់ទី១)បណ្តាលឱ្យឆេះខូចខាតសម្ភាររួមមាន​ ក្បាលម៉ាស៊ីនត្រជាក់ជាប់ជញ្ជាំង ០១គ្រឿង,ពូកដេក០១និងពិដាន០១ផ្ទាំង​ តែពុំឆេះរាលដាលដល់ផ្ទះអ្នកដទៃឡើយ។

ភ្លាមនោះមានរថយន្តអគ្គិភ័យទីក្រុងនរា០១គ្រឿង ប្រើទឹក០១ឡាន ស្មើនឹង០៦មែត្រគូបនិងរថយន្តអគ្គិភ័យបុរីប៉េង០៣គ្រឿង ប្រើទឹកអស់០៤ឡាន ស្មើនឹង៣២មែត្រគូបហេីយពន្លត់ចប់វេលាម៉ោង៦ល្ងាច ថ្ងៃខែឆ្នាំដដែល៕(ដោយ​ ៖​ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *