មនុស្ស ៦ នាក់ត្រូវសន្មតថា«បាត់បង់ជីវិត» ក្រោយនាវាដឹកទំនិញបុកបាក់ស្ពានអាមេរិក

អាមេរិក​ ៖​ នៅពេលដែលព្រះអាទិត្យលិចលើទីក្រុង Baltimore ឆ្មាំសមុទ្រអាមេរិកបានបញ្ឈប់ការស្វែងរកកម្មករសំណង់ដែលបាត់ខ្លួនចំនួន ៦ នាក់ដែលកំពុងប៉ះផ្លូវជង្ហុកនៅលើស្ពាន Baltimore នៅពេលដែលកប៉ាល់ដឹកទំនិញដ៏ធំបានបុកស្ពាន ដែលបណ្តាលឱ្យសំណង់នេះដួលរលំចូលទៅក្នុងទឹកកាលពីថ្ងៃអង្គារម្សិលមិញ។ 

គ្រប់គ្នាទើបតែបានឮការប្រកាសសោកនាដកម្មពីមន្ត្រីឆ្មាំសមុទ្រអាមេរិក ថា «បុរសដែលបាត់ខ្លួនទាំងនោះត្រូវបានសន្មតថា​ បាត់បង់ជីវិត​ អស់ហើយ»​។ 

ទឹក​មានភាពត្រជាក់​ពេក ហើយ​ពេលវេលា​ក៏បាន​កន្លង​ហួស​ទៅ​យូរពេកផងដែរ ចាប់តាំងពីពេលស្ពានបាន​បាក់​។ការផ្តោតអារម្មណ៍នឹងបង្វែរពីការស្វែងរក និងជួយសង្គ្រោះទៅបេសកកម្មស្តារស្ពានឡើងវិញ។

ប៉ុន្តែ​ទីតាំង​នោះ​គឺ​មានគ្រោះថ្នាក់ណាស់​ ដោយសារ​ដែកច្រងេងច្រងាង​ពី​ស្ពាន​ និងកុងតឺន័រ​រាយប៉ាយ​ពាសពេញ​ទន្លេPatapsco៕(ប្រែសម្រួលដោយ​ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *