រថយន្តកុងតឺន័រ កៀរម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់

ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូ​ ត្រូវបានរថយន្ត​កុងតឺន័រ​ បុកហេីយកិនបណ្ដាលឲ្យស្លាប់ភ្លាមៗ​ កាលពីវេលា​ម៉ោង​ប្រមាណ៩យប់​ ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២៤​ ស្ថិត​តាមបណ្ដោយផ្លូវ​ហាណូយ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ជិតស្ពានអាកាសផ្សារដីហុយ ។ 

ជនរងគ្រោះមានឈ្មោះ វ៉ានឆវឌ្ឍនា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅផ្ទះលេខ៤ ផ្លូវ៥២៨ ក្នុងភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជិម៉ូតូម៉ាក Honda Wave ពាក់ស្លាកលេខភ្នំពេញ​ 1CC-3635  ឯរថយន្តបង្កជាប្រភេទរថយន្តកុងតឺន័រ ពាក់ស្លាកលេខត្បូងឃ្មុំ​ 3A-1361 ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវភ្នំពេញហានណូយ ហើយរថយន្តធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែរថយន្តជ្រុលប៉ះកៀរម៉ូតូ រួចកិនអ្នកបើកបរម៉ូតូតែម្ដង ។ ភ្លាមៗអ្នកបើកបររថយន្តចុះរត់បាត់ បន្សល់រថយន្តនិងបុរសម្នាក់ជាព្រូឡាន ។ 

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូរក្សាទុក​ រីឯសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី​ ៕ BBN07

Leave a Reply

Your email address will not be published. Required fields are marked *