ដុតទៀនបំភឺ្លបង្កជាអគិ្គភ័យ ឆេះផ្ទះមួយល្វែងនៅខណ្ឌ៧មករា

ភ្នំពេញ ៖ មានករណីអគ្គីភ័យកើតឡើងនៅចំណុចផ្ទះ៦៣Eo២ ផ្លូវលេខ១០៩ ក្រុម០១ ភូមិ០១សង្កាត់វាលវង់​ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាវេលាម៉ោង​៣និង២០នាទីរសៀល ថ្ងៃទី២៨ខែមីនាឆ្នាំ២០២៤ ដោយមូលហេតុដុតទៀនបំភឺ្លបង្កជាអគិ្គភ័យ ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះតាំង សូលន់ ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរមុខរបរលក់ដូរ។ប្រភេទសំណង់ដែលឆេះសង់ពីថ្មបេងតុង មានទំហំ ០៤ម៉ែត្រគុណនឹង ១០ម៉ែត្របណ្តាលឱ្យសម្ភារឆេះម៉ាសុីនដេរ ខោអាវ និងសម្ភារប្រើប្រាស់ប្រចាំថៃ្ង អស់មួយចំនួន តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។

ភ្លាមនោះមានរថយន្តការិ.​អគ្គិភ័យ​ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន និងរថយន្តទីក្រុងអូឡាំព្យាចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ហេីយពន្លត់ចប់​នៅម៉ោង១៦នឹង០០នាទី នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ​ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *