រុស្ស៊ី​និយាយ​ថា ការ​វាយ​ប្រហារភេរវកម្មត្រូវបានទប់ស្កាត់ទាន់ពេល​នៅ​ភាគ​ខាង​ត្បូង​ប្រទេស

រុស្ស៊ី​ ៖​ មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រ ទី២៩ ខែមីនាឆ្នាំ២០២៤ ថា ពួកគេបានចាប់ខ្លួនមនុស្សបីនាក់ ដែលរៀបចំផែនការវាយប្រហារនៅភាគខាងត្បូងប្រទេស ពោលគឺមួយសប្តាហ៍បន្ទាប់ពីការវាយលុកលើសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤៤ នាក់បាត់បង់ជីវិត។ 

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា ទីភ្នាក់ងារសន្តិសុខ FSB បាននិយាយថា ខ្លួនបាន «បញ្ចប់សកម្មភាពភេរវកររបស់មនុស្សបីនាក់មកពីប្រទេសអាស៊ីកណ្តាលមួយ»។ 

ជន​សង្ស័យ​ទាំង​បី​នាក់​មាន​គម្រោង​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ដោយ​បំផ្ទុះ​ឧបករណ៍​នៅ​កន្លែង​សាធារណៈ​ក្នុង​តំបន់Stavropol។

ទូរទស្សន៍​រុស្ស៊ី​បាន​បង្ហាញ​រូបភាព​បុរសទាំងនោះ​ត្រូវ​បាន​ភ្នាក់​ងារ FSB ចាប់ផ្តួលលើដី។

ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បាននិយាយថា គ្រឿងផ្សំសម្រាប់ឧបករណ៍បំផ្ទុះ (IED) និងសារធាតុគីមី ត្រូវបានរកឃើញនៅផ្ទះរបស់ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យទាំងបីនាក់។ 

Stavropol ស្ថិតនៅក្នុងតំបន់ North Caucasus នៃភាគខាងត្បូងប្រទេសរុស្ស៊ីដែលមានព្រំប្រទល់ជាប់នឹងតំបន់Dagestan និង Chechnya ក្នុងចំណោមតំបន់ផ្សេងទៀត។

ការប្រកាសនេះបានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីការសម្លាប់រង្គាលនៅឯសាលប្រគុំតន្ត្រី Crocus City នៅជាយក្រុងមូស្គូ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៤៤ នាក់៕(ប្រែសម្រួលដោយ​ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *