រញ្ជួយដីតៃវ៉ាន់បង្ករបួសជាង ១ពាន់នាក់ ខណៈបុគ្គលិកសណ្ឋាគារជាច្រើននាក់នៅតែបាត់ខ្លួន

កោះតៃវ៉ាន់ ៖ ចំនួនអ្នករងរបួសក្នុងគ្រោះរញ្ជួយដីកម្រិត ៧,២ រិច្ឆទ័រ នៅភាគខាងកើតកោះតៃវ៉ាន់ បានកើនឡើងលើស ១ពាន់នាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ មេសាម្សិលមិញ ទោះបីជាចំនួនអ្នកស្លាប់នៅទ្រឹងត្រឹម ៩ នាក់ក្តី ខណៈបុគ្គលិក ៤២នាក់ ដែលកំពុងធ្វើដំណើរទៅកាន់សណ្ឋាគារមួយក្នុងឧទ្យានជាតិមួយ នៅតែបាត់ខ្លួន។

រញ្ជួយដីដែលខ្លាំងបំផុតក្នុងរយៈពេល ២៥ ឆ្នាំ បានវាយប្រហារកាលពីព្រឹកថ្ងៃពុធ ខណៈដែលមនុស្សកំពុងត្រៀមខ្លួនទៅធ្វើការ និងសាលារៀន ហើយរញ្ជួយដីនេះបានកើតឡើងភាគច្រើននៅតំបន់ជនបទភាគខាងកើត និងមិនសូវមានប្រជាជននៃស្រុក Hualien ។អគារនានាក៏បានអង្រួនយ៉ាងខ្លាំងផងដែរនៅក្នុងរដ្ឋធានីតៃប៉ិ ប៉ុន្តែការខូចខាត និងការរំខានមានតិចតួចបំផុត។

នាយកដ្ឋានពន្លត់អគ្គិភ័យរបស់កោះតៃវ៉ាន់បាននិយាយថា ចំនួនអ្នករបួសបានកើនឡើងដល់ ១.០៣៨ នាក់ ហើយបានធ្វើឱ្យចំនួនអ្នកបាត់ខ្លួនសរុបកើនដល់ចំនួន ៤៨ នាក់ រួមទាំងបុគ្គលិកសណ្ឋាគារចំនួន ៤២ នាក់។

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ មជ្ឈមណ្ឌល​បញ្ជា​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា ការ​ស្វែង​រក​បុគ្គលិក​សណ្ឋាគារ​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់ឧទ្យានជាតិ Taroko Gorge គឺ​ជា​ការ​ផ្តោត​សំខាន់​សម្រាប់​ពួកគេ។ អាជ្ញាធរគ្រោងនឹងបញ្ជូនដ្រូន និងឧទ្ធម្ភាគចក្រ ដើម្បីស្វែងរកពួកគេ ហើយទម្លាក់ការផ្គត់ផ្គង់ ប្រសិនបើពួកគេស្ថិតនៅទីនោះ។

ចំណែក​អ្នក​ផ្សេង​ទៀត​ ដែល​ជាប់​គាំង កំពុង​ត្រូវ​បាន​រក​ឃើញ​ជា​បណ្តើរៗ​ហើយ​នាំ​ទៅ​ទី​សុវត្ថិភាព។ នាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ ឧទ្ធម្ភាគចក្រមួយគ្រឿងបានជួយសង្គ្រោះមនុស្សចំនួន ៦ នាក់ ដែលបានជាប់នៅក្នុងតំបន់រុករករ៉ែ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *