ឃាត់បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ពាក់ព័ន្ធករណីឃាតកម្ម

ភ្នំពេញ ៖ ជនសង្ស័យជនជាតិចិនតៃវ៉ាន់ម្នាក់ពាក់ព័ន្ធករណីឃាតកម្ម ត្រូវបានប៉ូលិសឃាត់ខ្លួនជាក់ស្តែងនៅថ្ងៃទី១០ខែមេសា ឆ្នាំ២០២៤​ វេលាម៉ោង៣និង ៤៥នាទីនៅចំណុចសណ្ឋាគារOSTRO បន្ទប់លេខ១៨ ជាន់ទី១ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះLIN HSUAN MING ភេទប្រុស អាយុ៣១ ឆ្នាំ កើតនៅថ្ងៃទី17MAR(03)1993 ជនជាតិចិនតៃវ៉ាន់ មុខរបរទេសចរណ៍ ទីលំនៅបច្ចុប្បន្នស្នាក់នៅសណ្ឋាគារOSTRO ទីតាំងលេខ២៨ បន្ទប់លេខ១៨ ជាន់ទី១ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ខាងលើ។

ចំណែកសពជនរងគ្រោះឈ្មោះ LIU JEN TE ភេទប្រុស អាយុ៣១ឆ្នាំ កើតនៅថ្ងៃទី29SEP1993 ជនជាតិចិនតៃវ៉ាន់មុខរបរ បុគ្គលិកក្រុមហ៊ុនBAIMA ណាហ្គាវើល២ ផ្នែកទីផ្សាររកភ្ញៀវឱ្យចូលមកលែងល្បែង ទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងអគារក្រុមហ៊ុនណាហ្គាវើល២ ផ្លូវរដ្ឋសភា ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

វត្ថុតាងចាប់យក អាវុធខ្លី០១ដើមម៉ាកZORAKI M906.Tលេខ A3YZR17YSOI – 2305598 ,គ្រាប់មិនទាន់ផ្ទុះចំនួន០៤គ្រាប់,សំបកគ្រាប់០១គ្រាប់ និងវ៉ាលីពណ៌ខ្មៅដាក់សាកសពមួយ រក្សាទុកនៅការិយាល័យ នគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តដើម្បីបន្តនីតិវិធី។

សមត្ថកិច្ចបន្តទៀតថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៣ និង៣០នាទី រសៀលឈ្មោះWANG LING HAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាបងជីដូនមួយជនរងគ្រោះ បានCall តាមWechat ចូលទៅ Wechatចំនួន៥ដង ទៅជនរងគ្រោះជាប្អូនជីដូនមួយមិនចូល។ 

លុះដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ម៉ោងប្រហែល៦និង៥២នាទីល្ងាច បងជីដូនមួយជនរងគ្រោះ បានខលតាមWechat ប្រាប់ឈ្មោះLiIu dalyue ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាបងប្រុសបង្កើតជនរងគ្រោះដែលកំពុងនៅប្រទេសហ្វីលីពីន ដោយប្រាប់ថា«ខាងក្រុមហ៊ុនណាហ្គាវើល២ មិនឃើញជនរងគ្រោះមកធ្វើការនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ មួយថ្ងៃហើយ»។

រហូតដល់ម៉ោងប្រហែល៧និង៣០នាទី ក៏មានជនសង្ស័យជនជាតិចិនតៃវ៉ាន់ ភេទប្រុស បានខលតាមWechat ចូលមកWechat របស់ឈ្មោះ WANG LING HAN ដោយប្រាប់ថា«មានជនសង្ស័យជនជាតិចិនតៃវ៉ាន់៣នាក់ បានចាប់ជនរងគ្រោះជំរិតទារប្រាក់ ហើយក៏បានបង្គាប់ឱ្យបងជីដូនមួយជនរងគ្រោះ វេរលុយចំនួន40.000U.S.D (បួនម៉ឺនដុល្លារអាមេរិក)មកឱ្យខ្លួន ដោយគំរាមថា«កុំឲ្យទៅប្តឹងប៉ូលីស ប្រយ័ត្នជនរងគ្រោះស្លាប់»ហើយបងជីដូនមួយជនរងគ្រោះ ឆ្លើយថា«ចាំជួបជនរងគ្រោះសិន ទើបវេរលុយ40000U.S.Dឱ្យ»។ 

លុះដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចទទួលបានព័ត៌មានថា«មានករណីឃាតកម្ម ច្រកសពដាក់ក្នុងវ៉ាលី នៅសណ្ឋាគារ OSTRO កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ,កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនាយកដ្ឋានចារកម្ម ,កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ បានសហការគ្នាចុះមកដល់សណ្ឋាគារOSTRO ធ្វើការស្រាវជ្រាវពិនិត្យកាមេរ៉ាសុវត្តិភាពនៅសណ្ឋាគារOSTRO« ឃើញជនសង្ស័យអូសវ៉ាលីដើរចូលក្នុងសណ្ឋាគារ »។

សមត្ថកិច្ចក៏បានកំណត់ជនសង្ស័យនៅ បន្ទប់លេខ១៨ ជាន់ទី១ ក៏ចូលទៅឃើញជនសង្ស័យនិងវ៉ាលីដាក់សាកសពរួមទាំងអាវុធខ្លី០១ដើម ហើយក៏បានឃាត់ខ្លួននាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញតែម្តង។

ជនសង្ស័យបានឆ្លើយសារភាពថា «នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ខ្លួននិងជនរងគ្រោះបានណាត់គ្នាមកជួបនៅសណ្ឋាគារ Crystal blue Boutigue បន្ទប់លេខ១០១ ដើម្បីដោះស្រាយគ្នា ដែលខ្លួនបានខ្លីលុយជនរងគ្រោះចំនួន២០០ម៉ឺនបាត យកទៅចងការប្រាក់ ។ពេលនោះខ្លួននិងជនរងគ្រោះឈ្លោះប្រកែកគ្នាទៅវិញទៅមក ខ្លួនក៏យកកាំភ្លើងបាញ់ក្បាលជនរងគ្រោះ០១គ្រាប់ចំសៀតថ្កាឆ្វេង ធ្លាយមកក្រោយស្លាប់ ហើយក៏យកសាកសពច្រកដាក់ក្នុងវ៉ាលីចេញពីសណ្ឋាគារ ដោយយកសពមកជាមួយ ដាក់ក្នុងបន្ទប់លេខ១៨ ជាន់ទី១ សណ្ឋាគារOSTRO ក៏ត្រូវបានសមត្តកិច្ចឃាត់ខ្លួនតែម្តង»។

តាមការសន្និដ្ឋាន ការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្តនិងឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានបញ្ចាក់ថា «ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្មបាញ់ស្លាប់ ហើយពេលនេះសពត្រូវបានយកទៅតម្កល់ក្លាស្សេនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រង់ចាំក្រុមគ្រួសារមកទទួលយក ៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *