លោក Netanyahu និយាយថា អ៊ីស្រាអែលនឹងការពារខ្លួនឯង ខណៈលោកខាងលិចអំពាវនាវឱ្យអត់ធ្មត់

បរទេស​ ៖ នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធ ទី១៧ មេសាឆ្នាំ២០២៤ថា«អ៊ីស្រាអែលនឹងធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីរបៀបការពារខ្លួន ខណៈបណ្តាប្រទេសលោកខាងលិចបានអង្វរឱ្យមានការអត់ធ្មត់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដ៏ខ្លាំងក្លាពីប្រទេសអ៊ីរ៉ង់»។

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង ក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរ (G7) បានប្រកាសពីផែនការពិចារណាលើការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើអ៊ីរ៉ង់ ដែលគេមើលឃើញថាមានគោលបំណងដុតកំហឹងអ៊ីស្រាអែល និងបញ្ចុះបញ្ចូលឱ្យប្រទេសនេះសងសឹកចំពោះការវាយប្រហារដោយផ្ទាល់ពីអ៊ីរ៉ង់ជាលើកដំបូងបន្ទាប់ពីការប្រឈមមុខគ្នាដោយសង្គ្រាមប្រយោល (ប្រូកស៊ី) ជាច្រើនទសវត្សរ៍។

អ៊ីរ៉ង់បានវាយប្រហារសងសឹកចំពោះការវាយប្រហារតាមអាកាសដែលសង្ស័យរបស់អ៊ីស្រាអែលទៅលើបរិវេណស្ថានទូតរបស់ខ្លួននៅទីក្រុងដាម៉ាសកាលពីថ្ងៃទី ១ ខែមេសាឆ្នាំ២០២៤ ។  អ៊ីស្រាអែល និងសម្ព័ន្ធមិត្តភាគច្រើនបានបាញ់ទម្លាក់រាល់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ហើយមិនមានអ្នកស្លាប់ទេ ប៉ុន្តែអ៊ីស្រាអែលនិយាយថា ខ្លួនត្រូវតែសងសឹកដើម្បីរក្សាទំនុកចិត្តប្រព័ន្ធទប់ទល់របស់ខ្លួន។ អ៊ីរ៉ង់និយាយថា ខ្លួនចាត់ទុកបញ្ហានេះថាបានចប់ហើយ ប៉ុន្តែនឹងសងសឹកម្តងទៀត ប្រសិនបើអ៊ីស្រាអែលវាយប្រហារទៀត។

កងទ័ពអាកាសរបស់អ៊ីស្រាអែលបាននិយាយកាលពីល្ងាចថ្ងៃពុធថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារ«ហេដ្ឋារចនាសម្ព័ន្ធភេរវករ» នៃក្រុមហេសប៊ូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅភាគខាងកើតប្រទេសលីបង់ ដោយបង្កឱ្យមានការព្រួយបារម្ភអំពីការកើនឡើងការប៉ះទង្គិចគ្នានៅទូទាំងព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល។

មុននេះ លោក Netanyahu បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និងអង់គ្លេស ដែលបានធ្វើដំណើរទាំងពីរនាក់ទៅកាន់ប្រទេសអ៊ីស្រាអែល ជាផ្នែកនៃការជំរុញការសម្របសម្រួលដើម្បីទប់កុំឲ្យការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ វិវត្តទៅជាជម្លោះក្នុងតំបន់ដែលបង្កឡើងដោយសង្រ្គាមហ្គាហ្សា៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *