ចេញពីលេងកម្សាន្តនៅវត្តភ្នំ ត្រឡប់ទៅផ្ទះវិញ ត្រូវចោរប្លន់អស់ម៉ូតូមួយគ្រឿង

ភ្នំពេញ ៖ យុវជនមួយក្រុមបានអះអាងថា ខ្លួនទើបជិះម៉ូតូចេញពីលេងកម្សាន្ត នៅវត្តភ្នំ ត្រឡប់ទៅផ្ទះវិញ ត្រូវចោរស្ទាក់ប្លន់អស់ម៉ូតូមួយគ្រឿង នាវេលាម៉ោងប្រមាណ ១២អធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចនៅក្រោយ វិទ្យាល័យហ៊ុនសែនចាក់អង្រែលើ​ ផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ជនរងគ្រោះសុំមិនប្រាប់ឈ្មោះបានឱ្យដឹងថា ចោរបានប្លន់ម៉ូតូពួកគេអស់០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០​ ពាក់ផ្លាកលេខ ភ្នំពេញ 1JQ-3673 ។ 

ជនរងគ្រោះបន្តថា មុនពេលកើតហេតុ ពួកគេបាននាំគ្នាជិះម៉ូតូទៅលេងកម្សាន្ត នៅបរិវេណវត្តភ្នំ ,ក្រោយលេងចប់ក៏បាននាំគ្នា ជិះត្រឡប់ទៅផ្ទះវិញ ហើយក៏បានជូនមិត្តភក្កិម្នាក់ទៅផ្ទះមុន ។ ខណៈពេលធ្វើដំណើរមកដល់ចំណុច ស្តុបព្រែកហូរ ស្រាប់តែលេចមុខជនសង្ស័យ មានគ្នាចំនួន៤នាក់ជិះម៉ូតូ២គ្រឿង ប្រដាប់ទៅដោយដាវនិងដំបង បានជិះដេញកាប់ទៅលើពួកខ្លួន រហូតមកដល់ចំណុចផ្លូវ៣០ម៉ែត្រ ខាងក្រោយវិទ្យាល័យសម្តេចហ៊ុនសែនចាក់អង្រែ ក៏កាប់ប្លន់យកម៉ូតូបានមួយគ្រឿង រួចជិះគេចខ្លួនបាត់អស់ ។ 

បន្ទាប់ពីកើតហេតុខាងលើ ក៏មានកម្លាំងអាវុធហត្ថខណ្ឌមានជ័យចុះមកដល់ រួចក៏នាំជនរងគ្រោះ ទៅធ្វើការសាកសួរបន្ត និងតម្រូវឱ្យដាក់ពាក្យបណ្ដឹង ៕ ដោយ ៖ BBN07

Leave a Reply

Your email address will not be published. Required fields are marked *