បុរសម្នាក់ចាក់សម្លាប់ខាងស្រី រួចព្យាយាមចាក់អារកសម្លាប់ខ្លួនឯង តាមក្រោយ

ភ្នំពេញ ៖ មានករណីបុរសម្នាក់យកកាំបិតចាក់សម្លាប់នារីស្រស់ស្អាតម្នាក់ស្លាប់ ក្នុងចំណុចផ្ទះលេខ៣១ ផ្លូវលេខ៣៦(បុរីពិភពថ្មី ឈូកវ៉ា២ )ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ មេសា ឆ្នាំ២០២៤នេះ ហើយព្យាយាមចាក់អារកសម្លាប់ខ្លួនឯង តែមិនស្លាប់។

យោងតាមប្រភពបឋមបានឱ្យដឹងថា នារីរងគ្រោះមាស លក្ខិណា អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ មានប្តីជាជនជាតិចិនមុខរបរម៉ៅការការដ្ឋាន នៅខេត្តកំពង់ស្ពឺ ។ ឯជនសង្ស័យឈ្មោះលឹម គីណែត ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ចាម ។

តាមសម្តីអ្នកជិតខាងបានដឹងថា ដំបូងមិនដឹងថា ជនដៃដល់មកពីណានោះទេ បានដើរចូលផ្ទះកើតហេតុរួចបានយកកាំបិតចាក់ទៅលើនារីរងគ្រោះ ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់ រួចបានព្យាយាមចាក់និងអារកខ្លួនឯង ដើម្បីបញ្ចប់ជីវិត ប៉ុន្តែមិនទាន់ស្លាប់ ត្រូវបានពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ និងហៅរថយន្តសាមុយមន្ទីរពេទ្យជាតិ តេជោសន្តិភាព មកដឹកទៅសង្គ្រោះជីវិត។

បច្ចុប្បន្នសមត្ថកិច្ចបានហ៊ុំព័ទ្ធ ទីតាំងកើតហេតុ ដើម្បីពិនិត្យកោសល្យវិច័យ ប្រមូលវត្ថុតាងដើម្បីធ្វើកំណត់ហេតុ បន្តតាមនីតិវិធី៕ (ដោយ ៖ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *