ឃាត់ខ្លួនក្រុមកាប់ប្លន់បាន២នាក់ ចំណែកបក្ខពួកម្នាក់ទៀតកំពុងគេចខ្លួន

ភ្នំពេញ ៖ នគរបាលខណ្ឌចំការមនបានចុះស្រាវជ្រាវក្រោយពីជនសង្ស័យបានធ្វើសកម្មភាពកាប់ជនរងគ្រោះម្នាក់ឱ្យរងរបួសនិងយកកាបូបលុយទូរសព្ទ រួចបន្តបង្រ្កាបបានជនសង្ស័យ២នាក់ ចំណោមបក្ខពួក៣នាក់។

អំពើប្លន់ដោយយកដាវកាប់ជនរងគ្រោះរងរបួស កើតឡើងនៅចំណុចស្ពានហង្សកោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង២និង៥០នាទី រំលងអធ្រាត្រថ្ងៃទី២០មេសាឆ្នាំ២០២៤ ។

នគរបាលបានឱ្យដឹងថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះខេង ច្រូច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ និង ២-ឈ្មោះលឹម សុភា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ដកហូតដាវកែច្នៃ១ដើម ។ ចំណែកជនរងគ្រោះដែលរងរបួសមិនទាន់ស្គាល់អត្តសញ្ញាណ ដោយសារទៅពេទ្យដោយខ្លួនឯង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី ៕(ដោយ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *