បុរសម្នាក់ដំគ្រាប់សល់ពីសង្គ្រាម ផ្ទុះក្ឌាំងបណ្តាលឱ្យបាត់បង់ជីវិត

ព្រះសីហនុ ៖ មានករណីផ្ទុះគ្រាប់បណ្ដាលឱ្យបុរសម្នាក់បានបាត់បង់ជីវិត កើតឡើង ស្ថិតនៅដេប៉ូខ្សាច់ គឹម លាងខាងលិចគណបក្សហ្វុនសុីប៉ិច ក្រុម១១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤វេលាម៉ោង៥និង ១០នាទីល្ងាច។ ប្រភពសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង ធី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មករលើកខ្សាច់ឥដ្ឋ ។

យោងតាមការបំភ្លឺរបស់ឈ្មោះ ពៅ ព្រាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករលើកខ្សាច់ឥដ្ឋ ស្នាក់នៅកន្លែងកើតហេតុក្រុមទី១១ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ បានឱ្យដឹងថា មុខកើតហេតុ នៅថ្ងៃទី២១ ខែមេសាឆ្នាំ២០២៤ វេលាម៉ោង៥និង១០នាទីល្ងាច ពួកខ្ញុំបានសម្រាកពីការងារដោយមានគ្នា៣ នាក់ ទី១-រូបខ្ញុំបាទ ,ទី២-ឈ្មោះឡូង ធី (សាកសព)និងទី៣-ឈ្មោះ ឡាយ ម៉ារ៉ាឌី ភេទស្រី ត្រូវជាកូនម្ចាស់ដេប៉ូ ។

សាក្សីបន្តថា បន្ទាប់មកខ្ញុំបាទបានមកបោកខោអាវ ចំណែកឈ្មោះ ឡូង ធី អង្គុយក្រោមដើមស្វាយក្រោយកន្លែងគិតលុយ ហើយបានឮសូរស្នូរដំដែកបួនដប់ដង ក៏បានឮសូរសម្លេងផ្ទុះឡើងយ៉ាងខ្លាំង ,ខណៈពេលនោះខ្ញុំបានរត់ទៅមើលក៏ឃើញឈ្មោះឡុង ធី រងរបួសពេញខ្លួនស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្នសពត្រូវបានយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកចម្ការចេកខេត្តព្រះសីហនុ រង់ចាំប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *