ទំនាស់ជាមួយសង្សារ នារីម្នាក់លោតទឹកសម្លាប់ខ្លួន

ភ្នំពេញ ៖ សាកសពនារីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៤ នៅចំណុចទន្លេបាសាក់ក្រោមស្ពានព្រះមុនីវង្សថ្មី ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ 

នារីរងគ្រោះមានឈ្មោះ លាង ស្រីពៅ អាយុ១៦ឆ្នាំ មុខរបរលក់ម្ជូរ ស្នាក់នៅភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅយប់ថ្ងៃទី២១ មេសា ក្រោយពីការជួបជុំផឹកស៊ីនៅម្តុំកោះនរា នារីរងគ្រោះជិះម៉ូតូត្រឡប់មកផ្ទះជាមួយសង្សារវិញ ក៏មានមានទំនាស់នឹងគ្នា ពាក់ព័ន្ធរឿងរ៉ាវមួយចំនួន ។ លុះមកដល់ផ្ទះជនរងគ្រោះ បានដើរចេញពីផ្ទះបាត់តែម្តង មិនឃើញត្រលប់មកផ្ទះវិញទេ ដោយមកលោតទឹកស្ពាន ។ 

ក្រោយការពិនិត្យ និងកោសល្យវិច័យ សមត្ថកិច្ចជំនាញបញ្ជាក់ថា« ពិតជាស្លាប់ដោយសារលង់ទឹក«។ បច្ចុប្បន្ន សាកសពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *