បុរសម្នាក់ ត្រូវបានសត្វជ្រូកព្រៃខ្វេះរយះពេញខ្លួន នៅស្រុកអូរគ្រៀងសែនជ័យ

ក្រចេះ ៖ មានករណីជ្រូកព្រៃខ្វេះរយះសាច់ប្រជាពលរដ្ឋម្នាក់ ខណៈនាំសត្វឆ្កែស្វែងរកសត្វព្រៃ នៅចំណុចភូមិប៉ាក្លែ ឃុំរលួសមាជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ខែមេសា ឆ្នាំ២០២៣កន្លងទៅ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឃី រស្មី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិប៉ាក្លែ ឃុំរលួសមាជ័យ ស្រុកអូរគ្រៀងសែនជ័យ រងរបួសធ្ងន់ នៅកែងដៃទាងសងខាងនិងពោះ ។

សមត្ថកិច្ចបន្តថា មូលហេតុដំបូងជនរងគ្រោះខាងលើបណ្ដើរឆ្កែរកសត្វព្រៃ ក៏ជួបសត្វជ្រូកព្រៃមួយក្បាលប្រយុទ្ធគ្នាមួយប្រាវ បណ្ដាលឱ្យ សត្វជ្រូកព្រៃខ្វេះរយះកែងដៃទាំង២និងពោះរងរបួសធ្ងន់ធ្ងរ ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តក្រចេះ ៕(ដោយ ៖ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *