នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សា

កណ្តាល ៖ នគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយជនសង្ស័យប្រើកាំបិតផ្គាក់ដងឫស្សី កាប់ចំក្បាលបណ្តាលឱ្យបុរសវ័យ៦០ឆ្នាំរងរបួសធ្ងន់ធ្ងរកើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ។

សមត្ថកិច្ចនិយាយថា ក្រោយទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ កែវ នាង ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មន្ត្រីរាជការ កម្លាំងនគរបាលក្រុងតាខ្មៅសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឫស្សី ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះកែវ វីរៈ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅសង្កាត់ពករែកឫស្សី ក្រុងតាខ្មៅ ពាក់ព័ន្ធនឹងករណី ហិង្សានិងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕(ដោយ ៖ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *