ក្រឡាប់រថយន្តបណ្ដាលឱ្យបាត់បង់ជីវិតម្នាក់និងរងរបួស៣នាក់ នៅស្រុកលំផាត់

រតនគិរី ៖ មានករណីមានរថយន្តកាមរី(ហើម)មួយគ្រឿងបានដាច់កង់ក្រោយរួចធ្លាក់ពីលើផ្លូវក្រឡាប់ផ្ងារកង់ បណ្ដាលឱ្យបាត់បង់ជីវិតម្នាក់នៅនឹងកន្លែង ចំណែកបីនាក់ទៀតបានរងរបួសស្រាល កើតឡើងកាលពីរសៀលថ្ងៃទី២៥ខែមេសាឆ្នាំ ២០២៤ នៅស្រុកលំផាត់ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនបាត់បង់ជីវិតរួមមាន ១-ឈ្មោះអ៊ួន ចិន ភេទប្រុសអាយុ៦១ឆ្នាំ មានទីលំនៅខេត្តក្រចេះ ,២-អ្នកបើកបររថយន្តឈ្មោះម៉ន មករា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅកំណើត ស្រុកព្រះស្ដេចខេត្តព្រៃវែង បច្ចុប្បន្នស្រុកត្រាំកក់ខេត្តតាកែវ និង អ្នករួមដំណើរពីរនាក់ទៀត ៣-ឈ្មោះណុប រ៉ាម៉ន ភេទប្រុស អាយុ៣៧ ឆ្នាំ មានទីលំនៅខេត្តកំពង់ស្ពឺ និង ៤-ម្នាក់ទៀតឈ្មោះទឹម ម៉ៅ ប្រុសអាយុ ៣៧ ឆ្នាំមានទីលំនៅសង្កាត់-ខណ្ឌកំបូល រាជធានីភ្នំពេញ ពួកគេទាំងបីនាក់នេះ រងរបួសស្រាល និងមានមុខរបរជាអ្នកកាសែតខេម៉ាហតញូដូចគ្នា ។

មន្ត្រីនគរបាល មូលដ្ឋានបានឱ្យដឹងថា មុនកើតខេត្តគេឃើញមានរថយន្តកាមរី (ហើម) ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភព 2B-6283 បើកក្នុងល្បឿនលឿនពីត្បូងទៅជើង តាមផ្លូវជាតិលេខ៧៦។ លុះទៅដល់ ចំណុចកើតហេតុត្រង់ក្រុមហ៊ុនចម្ការចេក វៀតណាម ចន្លោះបង្គោលគីឡូម៉ែត្រលេខ 265 និង 266 ក្នុងភូមិថ្មីឃុំជ័យឧត្តម ស្រុកលំផាត់ រថយន្តនោះបានដាច់កង់ក្រោយផ្នែកខាងឆ្វេងធ្លាក់ពីលើទ្រូងផ្លូវ រួចក្រឡាប់ផ្ងារកង់បណ្ដាលម្នាក់នៅនឹងកន្លែងតែម្ដង។

មន្ត្រីនគរបាលចរាចរណ៍ស្រុកលំផាត់ បានចុះពិនិត្យ រួចធ្វើកំណត់ហេតុ ប្រគល់សព ជូនទៅសាច់ញាតិ ,ចំណែកតៃកុងនិងអ្នករួមដំណើរពីរនាក់ទៀតត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕​ (ដោយ​ ៖​ ចាប សំអាន)

Leave a Reply

Your email address will not be published. Required fields are marked *