ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះមន្ត្រីប៉ូលិសម្នាក់ នៅខណ្ឌមានជ័យ

ភ្នំពេញ ៖ មានករណីអគ្គីភ័យបាន​កើតឡើងនៅចំណុចផ្ទះលេខ២៧១ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ​ នាវេលាម៉ោង ០៨និង៣៥ នាទីព្រឹក ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ដោយមូលហេតុបណ្តាល​មក​ពី​ការឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះ ពៅ រដ្ឋ ភេទប្រុស អាយុ៥៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ នគរបាល។ ប្រភេទសំណង់ដែលឆេះសង់អំពីថ្មប្រក់ស័ង្កសី មានទំហំ ០៥គុណនឹង១០ម៉ែត្រ បណ្តាលឱ្យឆេះខូតខាតអស់ ៨០ភាគរយ តែពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ និងរងរបួសម្នាក់ ឈ្មោះ ឌួង ចិត្តភក្តី ភេទ​ ប្រុស ជា​ មន្រ្តីជាប់កិច្ចសន្យា ។

ភ្លាមៗនោះកងកម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យរបស់​ការិយាល័យ​អគ្គីភ័យ​រាជធានីភ្នំពេញ​ចំនួន ០៧​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ និងរថយន្តជំនួយអន្តរាគមន៍ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ហើយពន្លត់ចប់នៅវេលា​ម៉ោង ០៩ព្រឹក នាថ្ងៃ​ ខែ ឆ្នាំដដែល៕(ដោយ ៖ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *