ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះអាជីវករចិនម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យកើតឡើងនៅចំណុចផ្ទះលេខ ១៤៣D ផ្លូវ១១K ក្រុម៣ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះLU HAILIN ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិ ចិន មុខរបរអាជីវករ ។ ប្រភេទសំណង់សង់អំពីថ្មបេតុង មានទំហំ០៤ម៉ែត្រគុណនឹង១៦ម៉ែត្រ បណ្តាលឱ្យឆេះបន្ទប់ជាន់ទី១ ទំហំ០៤ម៉ែត្រគុណនឹង០៦ម៉ែត្រ ចំនួន ០១បន្ទប់, ពិដានខាងលើ រួមទាំងសម្ភារមួយចំនួន តែពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

ភ្លាមនោះមានរថយន្តការិយាល័យពន្លត់ អគ្គិភ័យចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង០៨ម៉ែត្រគូប ហើយពន្លត់ចប់នៅម៉ោង៦និង៣០នាទីល្ងាច នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ ៖ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *