ផ្សាដែកបង្កជាអគិ្គភ័យឆេះកនែ្លងដាក់សំរាមរាលដាលអស់ម៉ូតូ១គ្រឿង

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះផ្ទះកើតឡើងនៅចំណុចហាង ដឹ ស្តម ផ្លូវលេខ១៨២  ភូមិ១២ សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ នានៅវេលាម៉ោង​៦និង១០នាទីល្ងាច ថ្ងៃសៅរ៍ ទី២៧ខែមេសា ឆ្នាំ២០២៤ ដោយមូលហេតុផ្សាដែកបង្កជាអគិ្គភ័យ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះឃិន សុផល ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រី្តរាជការ។ អគារសំណង់សង់ពីដែកប្រក់សង្ក័សី ទំហំ ៣០ម៉ែត្រគុណនឹង៥០ម៉ែត្រ បណ្តាលឱ្យឆេះកនែ្លងដាក់សំរាមរាលដាលអស់ម៉ូតូចំនួន០១គ្រឿង តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

-ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៥ឡាន និង រថយន្តជំនួយអន្តរាគមន៍ទីក្រុងអូឡាំព្យាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ហើយពន្លត់ចប់​នៅម៉ោង៦និង៥០នាទីព្រលប់នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ ៖ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *