កក្រើកហ្វេសបុក អ្នកលក់អនឡាញ ជេរអតិថិជន , ចេញមុខបន្តបន្ទាប់ថា ធ្លាប់អ្នកលក់នឹងជេរដូចគ្នា

ភ្នំពេញ ៖ នៅលើបណ្ដាញសង្គមហ្វេសបុក កំពុងផ្ទុះការចាប់អារម្មណ៍ លើអ្នកលក់អនឡាញម្នាក់ ដែលបានជេរនិងប្រមាថអតិថិជនរបស់ខ្លួនកប់ៗមាត់ និងប្រើសម្ដីអសុរោះផ្សេងៗទៅលើ ស្ត្រីជាច្រើនគណនេយ្យ ដែលធ្លាប់ជជែកតាមឆាត ចរចាទិញទំនិញជាមួយម្ចាស់ទំនិញអនឡាញនេះ ។ 

ហ្វេសបុកមានឈ្មោះ អូន តូច ដែលជាអតិថិជន ទទួលនូវការជេរប្រមាថ បានបង្ហោះសំឡេងឆាត ដែលម្ចាស់លក់ទំនិញអនឡាញនេះ មានផេកឈ្មោះ ហ័ង ហ័ង បានជេរប្រមាថសាហាវៗ ដោយគ្មានខ្វល់ឬខ្លាចច្បាប់បន្តិចសោះឡើយ ។ នៅក្នុងខំមិនហ្វេសបុក គេបានឃើញមានអ្នកចូលមកអះអាងថា ម្ចាស់អនឡាញនោះក៏ធ្លាប់ជេរខ្លួនដែរ អមជានួយខ្សែសំឡេងឆាត ដែលម្ចាស់អនឡាញនោះជេរកប់ៗមាត់ដូចគ្នា ។ 

ក្រោយស្ដាប់សារសំឡេងជេរបែបនេះ មហាជនជាច្រើនបានហួសចិត្តនិងខឹងជំនួសនារីរងគ្រោះ ដោយអ្នកខ្លះជេរ និងអ្នកខ្លះស្នើឱ្យមានចំណាត់ការផ្លូវច្បាប់ ជៀសវាងដើរជេរប្រមាថអ្នកដទៃបន្តទៅទៀត ។ ជាមួយគ្នានេះ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏បានបញ្ចេញមតិដែរថា « តើគួរនាំគ្នាធ្វើយ៉ាងម៉េចចំពោះមនុស្សអសីលធម៌ទាំងនេះ ខមមិនជេរគាត់វិញ ឬខឹងគាត់ ? បើគ្មានវិធានការណ៍អប់រំណែនាំ ឬវិធានការណ៍ច្បាប់ពួកគាត់មិនរាងចាលឡើយ » ៕ 

Leave a Reply

Your email address will not be published. Required fields are marked *