ខណ្ឌ៧មករា ឈានមុខគេក្នុងការបញ្ចេញរថយន្តបាញ់ទឹក សោចស្របក្នុងបរិវេណសាលាបឋមសិក្សា ក្នុងរដូវកាលអាកាសធាតុកំពុងក្ដៅខ្លាំង

ភ្នំពេញ ៖ រដូវកាលនេះជារដូវប្រាំងមានអាកាសធាតុក្ដៅខ្លាំងធ្វើឲ្យសិស្សានុសិស្ស កុមារា កុមារី តូចៗ លំបាកក្នុងការទ្រាំជាមួយអាកាសធាតុ ក្ដៅខ្លាំងបែប ដែលបច្ចុប្បន្ន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សីតុណ្ហភាពកើនឡើងដល់៤០អង្សាផងដែរ ។ 

ដោយសង្កេតឃើញដូចនេះ នៅរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោក ថេង សុថុល អភិបាលខណ្ឌ៧មករាបានយកចិត្តទុកដាក់បញ្ចេញរថយន្តបាញ់ទឹករបស់សាលាខណ្ឌ និងទំនាក់ទំនងទៅ ក្រុមហ៊ុនឯកជន អូឡាំព្យ៉ាម្ហកោលផៀឪ៩៨០លៀក់។កម្នឦកិហ ជួយចេញរថយន្តបាញ់ទឹក បានបាញ់ស្រោចស្អប់នៅក្នុងបរិវេណសាលាបឋមសិក្សានៅក្នុងមូលដ្ឋានខណ្ឌ៧មករាដើម្បីឲ្យកុមារាកុមារីនៃសាលាបឋមសិក្សាមានភាពត្រជាក់ត្រជុំ។

ក្នុងឱកាសនេះដែរ លោក កេត ឧត្តម អភិបាលរងខណ្ឌ៧មករា បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីលោក ថេង សុថុល អភិបាលខណ្ឌ អាជ្ញាធរខណ្ឌ៧មករា បានចេញរថយន្តបាញ់ទឹកមកបាញ់ស្រោចស្របនៅក្នុងបរិវេណសាលាបឋមសិក្សាបាក់ទូកនិងសាលាបឋមសិក្សាវត្តព្រះពុទ្ធមានបុណ្យ។ដោយសាលាបឋមសិក្សាមានក្មេងតូចៗ កុមារា កុមារីដែលកំពុងតែសិក្សាដោយអាកាសធាតុក្ដៅខ្លាំងដូច្នេះក្មេងៗតូចៗលំបាកក្នុងការដកដង្ហើម។

លោកអភិបាលរងបានបញ្ជាក់ថាក្នុងយុទ្ធនាការបាញ់ទឹកស្រោចស្របក្នុងសាលាបឋមសិក្សានេះគឺអាជ្ញាធរសង្កេតមើលជាក់ស្ដែងដោយរយៈពេល ២ថ្ងៃបាញ់ស្រោចស្របម្ដងឬ បីថ្ងៃបាញ់ស្រោចស្របម្ដងដើម្បីឲ្យមានអាកាសធាតុល្អប្រសើរ។

លោក សុខ គឹមសួគ៌ នាយកសាលាបឋមសិក្សារបាក់ទូក បានលើកឡើងថា ក្នុងនាមនាយកសាលា បានណែនាំដល់កូនៗកុមារា កុមារី ដែលជាសិស្សកំពុងតែសិក្សានៅសាលាបឋមសិក្សាឲ្យយកចិត្តទុកដាក់ថែសុខភាពជាពិសេសញាំទឹកឲ្យបានច្រើនៗក្នុងរដូវកាលនេះនឹងបានប្រាប់ទៅអាណាព្យាបាលឲ្យយកចិត្តទុកដាក់ មើលថែសុខភាពដល់កូនៗជៀសវាងមានជំងឺឈឺស្កាត់។

ជាចុងក្រោយ លោកនាយកសាលាសូមថ្លែងអំណរអរគុណដល់លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដែលលោកតែងតែយកចិត្តទុកដាក់ គ្រប់សកម្មភាព ជាពិសេសក្នុងរដូវកាលក្ដៅខ្លាំងនេះ ក្នុងសាលាបឋមសិក្សារ មានកុមារាកុមារី តូចៗ កំពុងសិក្សារនាពេលរសៀល អាកាសធាតុក្ដៅខ្លាំង លោកអភិបាលបានបញ្ជរញរថយន្តបាញ់ទឹក ស្រោចស្របដល់សាលា បឋមសិក្សារនេះ៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *