ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះមួយខ្នងឆ្លងដល់ផ្ទះ៣ខ្នង និង អស់ម៉ូតូ១គ្រឿង

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះផ្ទះពលរដ្ឋកើតឡើងនៅចំណុច ផ្ទះលេខ២៩២ ផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះ១ខណ្ឌឬស្សីកែវ នៅវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ហើយឆេះរាលដាលដល់ផ្ទះ៣ខ្នង និង ម៉ូតូ១គ្រឿង ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះសុះ សារុះ ភេទស្រី អាយុ៧៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមេផ្ទះ ។ ប្រភេទសំណង់ដែលឆេះសង់ពីឈើលើថ្មក្រោម ទំហំ ០៦ម៉ែត្រគុណនឹង១១ម៉ែត្រ បណ្តាលឱ្យឆេះផ្ទះអស់ទាំងស្រុង រួមទាំងសម្ភារប្រើប្រាស់ ហើយឆេះរាលដាលដល់ផ្ទះឈើចំនួន ០១ខ្នងទៀតអស់ទាំងស្រុង រួមទាំងម៉ូតូម៉ាក Viva ពណ៌ខ្មៅចំនួន ០១គ្រឿងផ្លាកលេខភ្នំពេញ1AW-6129   ឆេះរោលដល់ជញ្ជាំងផ្ទះវីឡាខូចខាត ២០% និងឆេះរោលដល់ជញ្ជាំងផ្ទះថ្មខូចខាត ១០% ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ១១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១១ឡាន និងរថយន្តអគ្គិភ័យបុរីវិមានភ្នំពេញចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាននិងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរហ្គេងស្បឺតចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ហើយពន្លត់ចប់នៅម៉ោង ១១និង១៥នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល៕(ដោយគា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *