ឆ្លងចរន្តអគិ្គសនីឆេះហាងលីង អេឡិចត្រូនិច ហើយឆេះរាលដាលអស់ម៉ូតូ៤គ្រឿង

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះហាង កើតឡើងនៅបុរី ឡុងនី ចំណុចហាង លីង អេឡិចត្រូនិច ផ្ទះលេខ ០២ផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅទី០២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃអង្គារទី៣០ ខែមេសា ឆ្នាំ២០២៤ មូលហេតុឆ្លងចរន្តអគិ្គសនី។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះធី សុខរ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាង។ ផ្ទះដែលឆេះជាផ្ទះលែ្វងសង់ពីថ្មបេងតុង មានទំហំ ០៤ម៉ែត្រគុណនឹង១៦ម៉ែត្រ បណ្តាលឱ្យឆេះផ្ទះបាយកន្លែងស្តុបគ្រឿងកាមេរ៉ាទំហំ ០៤ម៉ែត្រគុណនឹង០៣ម៉ែត្រ អស់ទាំងស្រុង ហើយឆេះរាលដាលដល់កន្លែងរោងជាង រួមម៉ូតូចំនួន០៤គ្រឿងអស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

ភ្លាមនោះមានរថយន្តការិយល័យពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៩ឡាន និងរថយន្តជំនួយអន្តរាគមន៍ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ចំនួន ០១ឡាន ហើយពន្លត់ចប់នៅម៉ោង ៧នឹង៤៥នាទីនាថ្ងៃខែ ឆ្នាំដដែល៕(ដោយ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *