មន្ត្រីអ៊ីស្រាអែលបារម្ភអំពីតុលាការ ICC ចេញដីកាចាប់ខ្លួនមេដឹកនាំនយោបាយ និងយោធារបស់ខ្លួនពីបទសង្ស័យឧក្រិដ្ឋកម្មសង្គ្រាម

បរទេស ៖ មន្ត្រីអ៊ីស្រាអែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) គ្រោងនឹងចេញដីកាចាប់ខ្លួនសម្រាប់មេដឹកនាំយោធា និងនយោបាយរបស់ពួកគេ ពីបទសង្ស័យឧក្រិដ្ឋកម្មសង្គ្រាម។

របាយការណ៍នានាបង្ហាញថា នាយករដ្ឋមន្ត្រី Benjamin Netanyahu អាចស្ថិតក្នុងចំណោមពួកគេ។

ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បាននិងកំពុងស៊ើបអង្កេតសកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងទឹកដីកាន់កាប់នេះអស់រយៈពេល ៣ ឆ្នាំមកហើយ ហើយនឹងសកម្មភាពរបស់ក្រុមហាម៉ាសថ្មីៗនេះផងដែរ។ តុលាការនេះមានអំណាចក្នុងការចោទប្រកាន់ និងកាត់ទោសបុគ្គលចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតក្រោមច្បាប់អន្តរជាតិ។

កន្លងមក ICC បានចេញដីកាចាប់ខ្លួនមេដឹកនាំនានា រួមមានលោក វ្ល៉ាឌីមៀ ពូទីន របស់រុស្ស៊ី លោក មូអាម៉ា កាដាហ្វីនៃប្រទេសលីប៊ី និងមេកន្ទ្រាញរបស់អ៊ូហ្គង់ដា លោក Joseph Kony។

លោក Netanyahu បានហៅក្តីរំពឹងទុកនៃឥស្សរជនជាន់ខ្ពស់អ៊ីស្រាអែលដែលអាចនឹងចូលរួមក្នុងបញ្ជីតាមចាប់ខ្លួនថាជា «កំហឹងសមាមាត្រប្រវត្តិសាស្ត្រ» ដោយចោទប្រកាន់ ICC ថាប៉ុនប៉ងធ្វើឱ្យខូចសមត្ថភាពរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន។

ប៉ុន្តែការពិតដែលថាគាត់ជ្រើសរើសធ្វើអត្ថាធិប្បាយជាសាធារណៈដ៏តឹងរ៉ឹងបែបនេះបង្ហាញថា នៅពីក្រោយឆាក សេណារីយ៉ូបែបនេះពិតជាកំពុងត្រូវបានពិភាក្សាយ៉ាងសកម្មមែនហើយ។

ខណៈដែល ICC មិនបានបញ្ជាក់ពីការអះអាងរបស់អ៊ីស្រាអែល នៅពេលដែលប្រធានរដ្ឋអាជ្ញា Karim Khan KC ធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល និងតំបន់កាប់កាប់ West Bank កាលពីខែធ្នូកន្លងទៅ សាររបស់គាត់គឺជាសារដ៏ច្បាស់លាស់មួយ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *