លោកស៊ីមកដល់បារាំង សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋ

បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃអាទិត្យ ទី៦ ឧសភា ឆ្នាំ២០២៤បានទៅដល់ប្រទេសបារាំងក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ដែលរៀបចំដោយលោក Emmanuel Macron ជាកន្លែងដែលមេដឹកនាំបារាំងនឹងព្យាយាមព្រមានសមភាគីរបស់ខ្លួនប្រឆាំងនឹងការគាំទ្ររុស្ស៊ី ក្នុងជម្លោះលើអ៊ុយក្រែន។

ការមកដល់របស់លោកស៊ីសម្រាប់ដំណើរទស្សនកិច្ចរំលឹកខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងបារាំង និងចិនបានបង្ហាញពីការចាប់ផ្តើមនៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់អឺរ៉ុបចាប់តាំងពីឆ្នាំ២០១៩ ដែលនឹងឃើញលោកទៅបំពេញទស្សនកិច្ចនៅប្រទេសសែប៊ី និងហុងគ្រីផងដែរ។

ប៉ុន្តែជម្រើសរបស់លោកស៊ីសម្រាប់ទស្សនកិច្ចមកបារាំងដែលជាមហាអំណាចអឺរ៉ុបតែមួយគត់គឺបង្ហាញពីភាពកក់ក្តៅក្នុងទំនាក់ទំនងចិន-បារាំង ចាប់តាំងពីលោក Macron បានធ្វើទស្សនកិច្ចផ្លូវរដ្ឋផ្ទាល់ខ្លួនទៅកាន់ប្រទេសចិនកាលពីខែមេសា ឆ្នាំ ២០២៣ ហើយបានទទួលស្គាល់ជំហររបស់មេដឹកនាំបារាំងថាជា មហាអំណាចសហភាពអឺរ៉ុប។

មេដឹកនាំប្រទេសដែលមានប្រជាជនជាង ១,៤ ពាន់លាននាក់ អមដោយភរិយារបស់លោក គឺលោកស្រី ផឹង លីយួន(Peng Liyuan) ត្រូវបានស្វាគមន៍ក្រោមឆត្រនៅឯអាកាសយានដ្ឋាន Paris Orly ដោយនាយករដ្ឋមន្ត្រី Gabriel Attal ។

លោកស៊ីនឹងធ្វើកិច្ចចរចាមួយថ្ងៃនៅទីក្រុងប៉ារីសនៅថ្ងៃចន្ទ រួមទាំងប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រីUrsula von der Leyen អមដោយពិធីជប់លៀងថ្នាក់រដ្ឋដែលរៀបចំដោយ Macron នៅវិមាន Elysee ។

នៅថ្ងៃអង្គារនឹងឃើញលោក Macron នាំលោកស៊ីទៅកាន់ភ្នំ Pyrenees ជាតំបន់ដែលលោកធ្លាប់ទៅលេងកាលពីនៅក្មេងសម្រាប់មួយថ្ងៃនៃការពិភាក្សាមិនសូវជាសាធារណៈ និងមានភាពស្និទ្ធស្នាល៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *