លម្អិត ! ចាប់បានមន្រ្តីយោធាម្នាក់ និងម្នាក់ជាមុខសញ្ញាចោរប្លន់ ដែលបាញ់បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ម្នាក់ជាមន្រ្តីយោធា និងម្នាក់ជាមុខសញ្ញាចោរប្លន់ ដែលបានបាញ់បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស កាលពីវេលាយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ រួចជិះរថយន្តម៉ាក NISSAN រត់គេចខ្លួនបាត់។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ថុល តាំង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីយោធា នាយកដ្ឋានសណ្តាប់ធ្នាប់ ក្រសួងការពារជាតិ ត្រូវាបានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់បាននៅវេលាម៉ោង៧និង៣០នាទីយប់ នៅត្រង់ចំណុចសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដកហូតរថយន្តប្រព្រឹត្តបទល្មើស ម៉ាកNissan (Pick up) ពណ៌ទឹកប្រាក់ និងអាវុធខ្លី១ដើម ម៉ាក GLOCK និងជនសង្ស័យទី០២ បង្ក្រាបបាននៅចំណុចបន្ទប់ជួល ក្បែេផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដកហូតកាំភ្លើ១ដើម ម៉ាកK54 និងម៉ូតូមួយគ្រឿង ។ ជនសង្ស័យទី០២នេះ ប្រភពបានបង្ហើបថា ជាមុខសញ្ញាចោរប្លន់ ហើយមុនចាប់ខ្លួនបាន ក៏មានការផ្ទុះអាវុធផងដែរ ។ 

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង០២ បានធ្វើសកម្មភាព បាញ់ទៅលើជនរងគ្រោះ បណ្ដាលឱ្យរបួស០៣នាក់ នៅផ្លូវទំនប់៧០កែងផ្លូវបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ រួចនាំគ្នាជិះរត់គេចខ្លួន ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *