អាមេរិកជឿថា ហាម៉ាស់ និង អ៊ីស្រាអែល អាចបំបែកភាពទាល់ច្រកអំពីបទឈប់បាញ់នៅហ្គាហ្សា

បរទេស ៖ សហរដ្ឋអាមេរិកបាននិយាយថា ការចរចាស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាគួរតែអាចបិទគម្លាតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈកងកម្លាំងអ៊ីស្រាអែលបានដណ្តើមយកច្រកព្រំដែនសំខាន់ក្នុងទីក្រុង Rafah កាលពីថ្ងៃអង្គារ ទី៨ ឧសភាឆ្នាំ២០២៤នេះ ដោយបិទផ្លូវដ៏សំខាន់មួយសម្រាប់ជំនួយ។

និយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Beirut មន្ត្រីហាម៉ាស់ លោក Osama Hamdan បានព្រមានថា«ប្រសិនបើការឈ្លានពានយោធារបស់អ៊ីស្រាអែលនៅតែបន្តនៅក្នុងទីក្រុង Rafah នោះវានឹងមិនមានកិច្ចព្រមព្រៀងបទឈប់បាញ់ឡើយ»។

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះបានចោទប្រកាន់អ៊ីស្រាអែលថាបានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់នៅក្នុងសង្គ្រាមរយៈពេលប្រាំពីរខែដែលបានបំផ្លាញកាហ្សា និងធ្វើឱ្យប្រជាជនរាប់សែននាក់គ្មានផ្ទះសម្បែង និងស្រេកឃ្លាន។

ការអត្ថាធិប្បាយអំពីបទឈប់បាញ់បានកើតឡើងនៅពេលដែលអ៊ីស្រាអែលបានលុកលុយទីក្រុង Rafah នៅភាគខាងត្បូង កន្លែងដែលជនស៊ីវិលប៉ាឡេស្ទីនជាងមួយលាននាក់បានភៀសខ្លួនដើម្បីស្វែងរកទីជម្រកពីការវាយលុករបស់អ៊ីស្រាអែលនៅទូទាំងទឹកដីដ៏តូចនេះ។

អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថា ក្រុមហាម៉ាស់បានផ្តល់ការកែប្រែកាលពីថ្ងៃចន្ទចំពោះសំណើរបស់អ៊ីស្រាអែល ក្នុងគោលបំណងបញ្ចប់ការជាប់គាំង។ អត្ថបទកិច្ចព្រមព្រៀង ដូចដែលបានធ្វើវិសោធនកម្មបានបង្ហាញថា ចន្លោះប្រហោងដែលនៅសេសសល់អាច «បិទជាដាច់ខាត»។ លោក​បដិសេធ​មិន​បញ្ជាក់​ថា​ទាំងនោះជា​អ្វី​នោះ​ទេ។

អ៊ីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ​«សំណើ​បី​ដំណាក់កាល​ដែល​ក្រុម​ហាម៉ាស់​បាន​អនុម័ត​គឺ​មិន​អាច​ទទួល​យក​បាន​ទេ

លោក Kirby បាននិយាយថា អ្នកសម្រុះសម្រួលមកពីកាតា និងអេហ្ស៊ីប រួមជាមួយមន្ត្រីអាមេរិក និងអ៊ីស្រាអែល កំពុងជួបជុំគ្នានៅទីក្រុងគែរ។ ហាម៉ាស់​បាន​និយាយ​ដោយ​ឡែក​ពី​គ្នា​ថា គណៈប្រតិភូ​របស់​ខ្លួន​គឺ​នៅ​ក្នុង​ទីក្រុង​គែរ​ផង​ដែរ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *