រថភ្លើងបានបុករថយន្តកាមរី ស៊េរីឆ្នាំ២០០០មួយគ្រឿង ទាំងព្រឹក

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសស្រាល ខណៈបើករថយន្ដត្រូវរថភ្លើងបុកពេញទំហឹង អូសខ្ទាតទៅកៀនប្រហែល៧ម៉ែត្រ ខ្ទេចមួយចំហៀងខាងឆ្វេង កើតឡើងនៅតាមបណ្ដោយផ្លូវលំមួយ ស្ថិតក្នុងភូមិសាក់ប្រយុទ្ធ(ហៅក្រៅភូមិបាក់អង្រុត) សង្កាត់ស្នោ ខណ្ឌកំបូល កាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី ២៣ ឧសភាឆ្នាំ២០២៤នេះ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញមានបុរសម្នាក់វ័យប្រហែល៤០ឆ្នាំបើកបរថយន្ដ កាមរី(ឆ្លាម) ស្លាកលេខ បាត់ដំបង 2A-2329 ធ្វើដំណើរពីកើតទៅលិច , លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានក្បាលរថភ្លើងមួយគ្រឿងបានមកដល់ក្នុងទិសដៅពីត្បូងទៅជើង ដោយគ្មានមនុស្សនៅចាំធ្វើចរាចរណ៍បិតផ្លូវ និងមិនឮសំឡេងផងនោះ រថយន្ដក៏បន្តដំណើរធម្មតា ធ្វើឱ្យរថភ្លើងបុកពេញទំហឹងតែម្ដង ខ្ទាតប្រហែល៧ម៉ែត្រតែមិនបង្កគ្រោះថ្នាក់ដល់អ្នកបើករថយន្ដនោះទេ។ 

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងនឹងយករថយន្ដទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌកំបូលរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *