ម្ចាស់ចាក់សោផ្ទះទៅផ្សារមួយភ្លែត ត្រូវភ្លើងឆាបឆេះ រាលដាលអស់ផ្ទះជាច្រើនខ្នង

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យមួយបានឆាបឆេះផ្ទះប្រភេទឈើប្រក់ស័ង្កសី សំណង់មិនរៀបរយ នៅតាមច្រាំងទន្លេ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ អស់៤ខ្នងនិងរបួសស្ត្រីវៀតណាមម្នាក់ ខណៈម្ចាស់ផ្ទះដើមហេតុចាក់សោទៅផ្សារមួយភ្លែត ឆេះដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ស្ថិតតាមផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ផ្ទះដែលឆេះ៤ខ្នងរួមមាន ៖ ១-មេគ្រួសារឈ្មោះ អាន ឧស្សាហ៍ ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខង១០ ផ្លូវលំ ក្រុមទី១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ មុខរបរ លក់ដូរ ផ្ទះមានទំហំ៤២០ ធ្វើអំពីឈើប្រក់ស័ង្កសី (ខូចខាតទាំងស្រុង) ។

២-មេគ្រួសារឈ្មោះ គីម ឡុង ភេទប្រុស អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះលេខង១៨ ផ្លូវលំ ក្រុមទី១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ មុខរបរ លក់ដូរ ផ្ទះមានទំហំ៤”២០ ធ្វើអំពីឈើខាងលើ ថ្មខាងក្រោម ប្រក់ស័ង្កសី (ខូចខាត៥០%) ។

៣-មេគ្រួសារឈ្មោះ ថាច់ ថីម អាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះលេខង១៨ ផ្លូវលំ ក្រុមទី១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅ មុខរបរ លក់ដូរ ផ្ទះមាន ទំហំ១០-១៥ ធ្វើអំពីឈើខាងលើ ថ្មខាងក្រោម ប្រក់ស័ង្កសី(ខូចខាត៥០%) ។

៤-មេគ្រួសារឈ្មោះ លឹម មិនថាន់ អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះលេខង១៨ ផ្លូវលំ ក្រុមទី ១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ មុខរបរលក់ដូរ ផ្ទះមានទំហំ៤ ២០ ធ្វើអំពីឈើប្រក់ស័ង្កសី (ខូចខាត៥០%) ។

គ្រោះអគ្គិភ័យខាងលើនេះបណ្តាលឱ្យស្ត្រីម្នាក់ ឈ្មោះ តុប ម៉ីហៀប ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិវៀតណាមស្នាក់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បណ្តាលមកពីរថយន្តពន្លត់អគ្គីភ័យថយក្រោយប៉ះជនរងគ្រោះបាក់ជើងខាងស្តាំ ។បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២៦គ្រឿង និង អូរបរពន្លត់អគ្គីភ័យ របស់ការិយាល័យចរាចរណ៍ផ្លូវទឹក ចំនួន ០១គ្រឿង ៕(ដោយ BBN38)

Leave a Reply

Your email address will not be published. Required fields are marked *